Jose ​ថា De Gea ​និង Sergio ​មិន​ចាកចេញ​ពី Man Utd ​ទេ

  • 2017-01-21 03:34:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម Manchester United ​បាន​បញ្ជាក់​ថា​អ្នក​ចាំ​ទី David de Gea ​និង Sergio Romero ​មិន​អាច​ចាកចេញ​ពី​ Old Trafford ​បាន​នោះ​ទេ។

De Gea ​ប៉ុន្មាន​រដូវ​កាល​មក​នេះ តែងតែ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​សង្គ្រោះ​ក្នុង​បិសាច​ក្រហម​សឹង​តែ​រាល់​ប្រកួត​ទៅ​ហើយ។ យ៉ាងណាមិញ ​ដោយសារ​តែ​ល្អ​យ៉ាង​នេះ​ហើយ ​ទើប​បាន​ជា​ត្រូវ​ក្លឹប​ជា​ច្រើន​កំពុង​តែ​ទាក់ទង​ទិញ​រូបគេ តួ​យ៉ាង​ដូចជា Real Madrid ​ជា​ដើម។ ខណៈ​ដែល​អ្នក​ចាំ​ទី​ដៃ​ទី​២​វិញ Romero ​ក៏​មាន​គេ​ចង់​បាន​ដែរ គឺ​ក្លឹប Boca Juniors ​នៅ​ស្រុក​កំណើត​កីឡាករ​រូប​នេះ​តែ​ម្ដង។

ដូច្នេះ​ហើយ​បាន​ជា​ពេល​នេះ Jose Mourinho ​ចេញ​មុខ​មក​បកស្រាយ​ថា​រឿង​ផ្ទេរ​ចេញ​គឺ​ពិត​ជា​មិន​អាច​ទៅ​រួច​ឡើយ។ គ្មាន​អ្នក​ចាំ​ទី​ណា​អាច​ជំនួស​កីឡាករ​ទាំង​ពីរ​នាក់​នេះ​បាន​ទេ លោក​ចង់​ទុក​អ្នក​ចាំ​ទី​ទាំង​ពីរ​នាក់​នេះ​នៅ​ជាមួយ Man Utd ​បន្ដ​ទៅ​ទៀត។

មាន​កីឡាករ​២​នាក់​ហើយ​ដែល​បាន​ចាកចេញ​ពី Man Utd ​ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​ខែ​មករា​នេះ ដោយ​២​នាក់​នោះ គឺ Memphis Depay ​និង​ Morgan Schneiderlin ​ខណៈ​ដែល Luke Shaw ​វិញ​ក៏​អាច​នឹង​ចាកចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដែរ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ មុន្នីរម្យ