ប្រាសាក់ ដាក់​ដំណើរ​ការ​ទូ ATM ទី​១១៧ នៅ​បុរី ប៉េង ហួត បឹងស្នោ

  • 2017-01-21 04:12:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាក់ បាន​ដាក់​ដំណើរ​ការ​ទូ ATM ថ្មី​នៅ​ក្លឹប​ហាត់​ប្រាណ VIP ក្នុង​បុរី ប៉េង ហ៊ួត បឹង​ស្នោ​ហើយ។ នេះ​ជា​ទូ ATM ទី​១១៧ របស់​ប្រាសាក់ ដែល​ត្រូវ​គេ​ដំឡើង​នៅ​ទីតាំង​ផ្ទះ​លេខ​៨ ផ្លូវ​លេខ​៦ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ភ្នំពេញ។

លោក សាយ សូនី នាយក​ប្រតិបត្តិ​គ្រប់​គ្រង​ទីផ្សារ​របស់​ប្រាសាក់ និយាយ​ថា៖ "ដោយ​កំណើន​តម្រូវ​ការ​ប្រតិបត្តិការ​ធនាគារ និង​មូលដ្ឋាន​អតិថិជន​កើន​ឡើង ប្រាសាក់ សម្រេច​ដំឡើង​ទូ ATM ថ្មី​មួយ​ទៀត ដែល​អាច​ឲ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​ធនាគារ​បាន​គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង នៅ​គ្រប់​ទូ​ ATM ដែល​ជិត​អ្នក​បំផុត"។

លោក​បន្ថែម​ថា៖ "ជាមួយ​ការ​ដំឡើង​ទូ ATMទាំង ១១៧ ទូទាំង​ប្រទេស អតិថិជន​នឹង​មាន​អារម្មណ៍​ថា ប្រាសាក់​មាន​សុវត្ថិភាព និង​នៅ​ក្បែរ​ខ្លួន​ជានិច្ច។ ត្រឹម​ដើម​ឆ្នាំ​២០១៧ ប្រាសាក់ ផ្តល់​កាត​ ATM ចំនួន ៧៧ ០០០ ក្នុង​ប្រតិបត្តិ​ការ​ជាង ៣ លាន ដែល​មាន​ទឹកប្រាក់​ជាង ២៣៣ លាន​ដុល្លារ"។

សេវា ATM ប្រាសាក់ អនុញ្ញាត​ឲ្យ​អតិថិជន​ប្រើ​សេវាកម្ម​ជា​ច្រើន ដូចជា ទូទាត់​វិក្កយបត្រ​ទឹក​ភ្លើង ទិញ​កាត​ទូរសព្ទ ផ្ទេរ​ប្រាក់ Cash-by-Code ដក​ប្រាក់ និង​សេវា​ផ្សេងៗ​ទៀត។ អតិថិជន មិន​ចាំបាច់​ចំណាយ​កម្រៃ​សេវា​ ATM ប្រចាំ​ខែ ឬ​ប្រចាំ​ឆ្នាំ​ឡើយ ហើយ​អាច​ប្រើ​សេវា​ធនាគារ​ចល័ត​ប្រាសាក់​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ។

សម្រាប់​ព័ត៌មាន​លម្អិត សូម​ចូល​វិបសាយ www.prasac.com.kh/kh/services/atm/

ដោយ៖ សុផាត

អត្ថបទពេញនិយម