David Beckham ​បាន​ធ្វើ​រឿង​មួយ ​ដែល​អ្នក​គាំទ្រ​​ពេញ​ចិត្ត​បំផុត

  • 2017-01-21 04:09:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាំ​បាន​អត់ David Beckham ​ដែល​ជា​អតីត​កីឡាករ​បាល់ទាត់​ល្បី​ឈ្មោះ​ម្នាក់​នោះ ​បាន​ធ្វើ​រឿង​សប្បុរសធម៌​មួយ​ទៀត​ហើយ​នៅ​តាម​ផ្លូវ​សាធារណៈ ​ដោយ​បាន​ជួយ​ស្ត្រី​ចំណាស់​ម្នាក់។

​ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដួល​នៅ​កណ្ដាល​ផ្លូវ ​នៅ Kensington ​ក្បែរ​ផ្ទះ​របស់ Beckham ​តែ​ម្ដង។ ដោយ​ពេល​នោះ ​ចៃដន្យ​អី​អតីត​កីឡាករ​ខាង​លើ​ក៏​បាន​ជិះ​ឡាន​មក​ឃើញ​ល្មម ​ហើយ​ក៏​ចុះ​ពី​ឡាន​មក​ជួយ​លើក​ស្ត្រី​នោះ ​និង​ជួយ​ពិនិត្យ​ក្រែង​ត្រូវ​កន្លែង​ណា​ធ្ងន់ធ្ងរ​មុន​ហៅ​ឡាន​ពេទ្យ​មក​យក​ទៅ​មន្ទីរពេទ្យ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ Beckham ​ក៏​បាន​បើក​ឡាន​របស់​ខ្លួន ​ចត​នៅ​ពី​មុខ​ផ្លូវ​ដើម្បី​កុំ​ឱ្យ​មាន​ឡាន​ណា​មក​ជិត​កន្លែង​ដួល​របស់​ស្ត្រី​ម្នាក់​នេះ​ទៀត។

អំពើ​នេះ​ត្រូវ​បាន​សាធារណ​ជន​កោតសរសើរ​ជា​ខ្លាំង ​ព្រោះ​រូបគេ​មិន​មាន​ជាប់​សាច់​ឈាម​អ្វី​ជាមួយ​ស្ត្រី​នេះ​ទេ ​ណាមួយ​ការ​គ្រោះ​ថ្នាក់​នៅ​តាម​សាធារណៈ​ដូច្នេះ​កម្រ​មាន​អ្នក​ណា​ចាប់​អារម្មណ៍​ណាស់។ មួយ​វិញ​ទៀត ​រូបគេ​ក៏​មិន​បង្ហាញ​កាយ​វិការ​ជា​តារា​ល្បី​អ្វី​ដែរ ដោយ​ចុះ​ពី​ឡាន​ហើយ​លើក​ស្ត្រី​ចំណាស់​នោះ ​យ៉ាង​ស្និទ្ធស្នាល​បំផុត៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម