"Goodbye” ការពិត​​ជា​បទកាដូ​​តែង​ជាពិសេស​ការ​ចាកចេញ​ Minzy

  • 2017-01-21 04:26:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ​ 2NE1 បាន​បញ្ចេញ​បទ​ចម្រៀង​ចុង​ក្រោយ​របស់​ខ្លួន​ចំណង​ជើង​ថា​ "Goodbye”​ ដោយ​វា​ជា​បទ​ចម្រៀង​លា​គ្នា​មួយ​សម្រាប់​អ្នកគាំទ្រ​ បន្ទាប់​ពី​ក្រុម​ចម្រៀង​នេះ​បាន​ប្រកាស​រំសាយ​ក្រុម​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ។

CL និង Minzy ពេល​សម្ដែងបទ "Please Don't Go"

តាម​ពិត​ទៅ​បទ​ចម្រៀង​ចុង​ក្រោយ​នេះ​មិន​មែន​សរសេរ​ឡើង​សម្រាប់​តែ​អ្នក​គាំទ្រ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ជា​បទ​ចម្រៀង​ដែល​សរសេរ​ឡើង​​នៅ​ពេល​ដែល​ Minzy ចាក​ចេញ​ពី​ផលិតកម្ម​ YG ដោយ​ពេល​នោះ​វា​ប្រៀប​ដូច​ជា​សំបុត្រ​លា​គ្នា​សម្រាប់​ Minzy។ នេះ​ជា​ការ​លើក​ឡើង​របស់​មេ​ក្រុម​ CL ​នៅ​ពេល​ឆ្លើយ​តប​តាម​ទូរសព្ទ​ជា​មួយ​នឹង​កាសែត​កូរ៉េ​ខាង​ត្បូង​​ Ilgan Sports។

ក្នុង​​កិច្ច​សម្ភាសន៍​តាម​ទូរសព្ទ​នេះ​ CL ក៏​បាន​លើក​ឡើង​ដែរ​ថា​​​បន្ទាប់​​ពី​ Minzy ចាក​ចេញ​ទៅ​ សមាជិក​ដែល​សេស​សល់​ទាំង​បី​បាន​រួម​គ្នា​​ផលិត​អាល់ប៊ុម​ចម្រៀង​ទី​បី​របស់​ខ្លួន​រួច​ជា​ស្រេច​ហើយ​ ប៉ុន្តែ​មិន​អាច​ចេញ​ផ្សាយ​បាន​សម្រេច​រហូត​ដល់​មាន​ការ​រំសាយ​ក្រុម។ «អាល់ប៊ុម​គឺ​រួច​រាល់​ហើយ ប៉ុន្តែ​​បទ​​ដែល​យក​ទៅ​ថត​គឺ​មាន​តែ​បទ​ “Goodbye” ប៉ុណ្ណោះ​» នេះ​ជា​ការ​លើក​ឡើង​របស់​ CL៕​​​​​​​​​​

ប្រភព៖ YGUnited   ប្រែ​សម្រួល៖ សុខហេង