ហែមថុន ​វិទីនី ​ចង់​សង​អំពើ​ល្អ សំអឿន ពិដោរ ​វិញ ​ដោយ​ជួយ...

  • 2017-01-21 04:27:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ហែល​ទឹក ហែមថុន វិទីនី ​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​កីឡាករ​បាល់ទាត់ សំអឿន ពិដោរ ​អស់​រយៈ​ពេល​៧​ឆ្នាំ​មក​ហើយ។

ដោយ​រយៈ​ពេល​យ៉ាង​យូរ​នេះ ​វិទីនី ​បាន​ឱ្យ​ដឹង​នៅ​លើ Instagram ​របស់​ខ្លួន​ថា ​ធ្លាប់​ធ្វើ​បាប ពិដោរ ​ណាស់ ​ដោយ​កាល​នៅ​រៀន ​ធ្លាប់​ទាំង ជេរ ស្ដី ​បោច​សក់ ទាត់ ធាក់ ​និង​ប្រើ​ឱ្យ​ធ្វើ​គ្រប់យ៉ាង។ តែ​អំពើ​ទាំង​នោះ ពិដោរ ​មិន​ដែល​ស្អប់​ឬ​ខឹង​នោះ​ទេ ​ផ្ទុយ​ទៅ​វិញ​មាន​តែ​ញញឹម​ដាក់​រហូត។

ដោយ​មើល​ឃើញ​ពី​ចំណុច​ល្អ​ទាំង​នេះ​ហើយ ​ទើប​បច្ចុប្បន្ន​នេះ វិទីនី ​ចង់​សង​គុណ​ចំពោះ​មិត្ត​អ្នក​នេះ​វិញ ​ដោយ​ព្យាយាម​និង​ដឹក​នាំ​មិត្ត​ម្នាក់​នេះ​ទទួល​បាន​ជោគជ័យ ​នូវ​អ្វី​ដែល​គេ​ស្រលាញ់​ជា​យូរ​មក​ហើយ។ ដោយ​ឃ្លា​ទាំង​នេះ ​អាច​បញ្ជាក់​បាន​ថា ​កីឡាករ​ហែល​ទឹក​ជម្រើស​ជាតិ​កម្ពុជា ​ចង់​ជួយ ពិដោរ ​ឱ្យ​ជោគជ័យ​លើ​វិស័យ​បាល់ទាត់​របស់​គេ​នៅ​ពេល​ខាង​មុខ។

យ៉ាងណាមិញ ​នេះ​គ្រាន់​តែ​ជា​មិត្តភាព​ប៉ុណ្ណោះ ​ដោយ​ការ​ជួយ​ទាំង​អស់​ស្ដែង​ចេញ​ពី​ចិត្ត ​មិន​មាន​ដល់​កម្រិត​ស្នេហា​នោះ​ទេ ​ព្រោះ​កីឡាករ សំអឿន ពិដោរ ​ធ្លាប់​ចេញ​មុខ​បញ្ជាក់​ថា​ហើយ​ខ្លួន​គ្មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ វិទីនី ​ឡើយ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម