ល្ងាច​នេះ ទ័ព ​ប៉ះ Buriram United ​ហើយ ​ចាំ​មើល​ចាញ់​ឬ​ឈ្នះ?

  • 2017-01-22 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង​របស់​កម្ពុជា ​ក្រសួង​ការពារ​ជាតិ ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ខ្លាំង​របស់​ថៃ Buriram United ​នៅ​វេលា​ម៉ោង​៦:៣០​ល្ងាច​នេះ​ហើយ ​នៅ​កីឡដ្ឋាន New i-Mobile ​ផ្ទាល់​តែ​ម្ដង​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​។

បើ​តាម​ការ​បញ្ជាក់​របស់​លោក ទេព ឡុងរចនា ​កន្លង​មក​នេះ ​គឺ​ការ​ប្រកួត​មិត្តភាព​លោក​មិន​ដែល​ខ្វល់​រឿង​ចាញ់​ឈ្នះ​នោះ​ទេ ​អ្វី​ដែល​សំខាន់​កីឡាករ​អាច​ទទួល​បាន​បទ​ពិសោធន៍​ថ្មី ​និង​ការ​ត្រៀម​ខ្លួន​លេង​សហការ​គ្នា​បាន​ល្អ។ អ្វី​ដែល​គ្រូ​បង្វឹក​រូប​នេះ​ចង់​បាន​ទៀត​នោះ គឺ​កូន​ក្រុម​ទាំង​អស់​បាន​លេង​ជាមួយ​ក្រុម​ខ្លាំង ​លទ្ធផល​ចាញ់​ឬ​ឈ្នះ​គ្មាន​អ្វី​អស្ចារ្យ​ឡើយ។

Buriram United ​ទើប​តែ​បំបាក់​ក្រុម​ខ្លាំង​កម្ពុជា ​ភ្នំពេញ​ក្រោន​កាល​ពី​ពេល​កន្លង​ទៅ​នេះ​ទេ ​ក្នុង​លទ្ធផល​ដល់​ទៅ​ ៦-០ ​ឯ​ណោះ ​ដោយ​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន RSN ​៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម