Cellcard៖ $1 ដូរ​បាន $100 ថែម 30 នាទី​រាល់​ថ្ងៃ ប្រើ​ដល់ 14 ថ្ងៃ ឯ​អ៊ីនធឺណិត Super 4G លឿន​កប់​ពពក

  • 2017-01-21 06:24:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ១ ដុល្លារ ដូរ​បាន ១០០ ដុល្លារ ប្រើ​ខល​ក៏​បាន ផ្ញើ​សារ​ក៏​បាន លេង​អ៊ីនធឺណិត​ក៏​បាន
  • ថែម ៣០ នាទី​រាល់​ថ្ងៃ (ចំនួន​នាទី​សល់ មិន​ប្រើ​នៅ​ថ្ងៃ​បន្ទាប់)
  • ប្រើ​បាន ១៤ ថ្ងៃ
  • អ៊ីនធឺណិត Super 4G លឿន​ជាង​មុន និង​គ្រប​ដណ្ដប់​ពេញ​ផ្ទៃ​ប្រទេស​ច្រើន​ជាង​មុន

ក្រុមហ៊ុន Cellcard បាន​ប្រកាស​គម្រោង​ថ្មី​ជា​ផ្លូវ​ការ «ដូរ​លុយ​អស្ចារ្យ» កាល​ពី​ម្សិលមិញ​នេះ ដោយ​ទឹក​លុយ ១ ដុល្លារ ដូរ​បាន ១០០ ដុល្លារ សម្រាប់​ខល​ចេញ ផ្ញើ​សារ និង​លេង​អ៊ីនធឺណិត​ស្រេច​ចិត្ត ហើយ​ថែម ៣០ នាទី​រៀង​រាល់​ថ្ងៃ ជាមួយ​សុពលភាព​ប្រើ​បាន​រហូត​ដល់ ១៤ ថ្ងៃ​ឯណោះ។

ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរសព្ទ​ដៃ​ដ៏​ធំ​មួយ​នេះ ក៏​នាំ​បច្ចេកវិទ្យា​ថ្មី Super 4G (4G LTE) ដែល​ជា​ប្រព័ន្ធ​សេវា​អ៊ីនធឺណិត​ធំ​ជាង​គេ និង​លឿន​ជាង​គេ​បំផុត​នៅ​កម្ពុជា ព្រម​ទាំង​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ប្រទេស​ច្រើន​ជាង​មុន​ដែរ។ នេះ​បើ​តាម​ការ​អះអាង​ផ្ទាល់​របស់​លោក Ian Watson នាយក​ប្រតិបត្តិ Cellcard។

ការ​ប្រកាស​គម្រោង​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មី​ដែល​មិន​ធ្លាប់​មាន​នៅ​កម្ពុជា​មួយ​នេះ ធ្វើ​ឡើង ស្រប​ពេល​ដែល Cellcard ធ្វើ​ពិធី​គម្រប់​ខួប ២០ ឆ្នាំ​របស់​ខ្លួន កាល​ពី​ថ្ងៃ​សុក្រ ម្សិលមិញ នៅ​កោះ​ពេជ្រ ដោយ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន ដៃគូ​សហការ និង​ដៃគូ​ចែកចាយ​ចូលរួម​ស្ទើរ​ពាន់​នាក់។

លោក Ian Watson នាយក​ប្រតិបត្តិ Cellcard និយាយ​ថា៖ "យើង​បាន​ចំណាយ​ពេល ១ ឆ្នាំ ដើម្បី​ដំឡើង​បណ្ដាញ​សេវា​ឲ្យ​កាន់​តែ​ធំ​ទូលាយ និង​មាន​ល្បឿន​បំផុត ដោយ​ដំឡើង​អង់តែន​ជាង ២៧៥០ បង្គោល​នៅ​ទូទាំង​ប្រទេស និង​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជា ២០០ លាន​ដុល្លារ។ ដូរ​លុយ​អស្ចារ្យ ជាមួយ​បច្ចេកវិទ្យា Super 4G ថ្មី​របស់ Cellcard នឹង​អាច​ឲ្យ​អតិថិជន​ភ្ជាប់​ទំនាក់ទំនង​កាន់​តែ​ជិត​ស្និទ្ធ ដោយ​ទទួល​បាន​បទ​ពិសោធន៍​សេវា​ទូរសព្ទ និង​អ៊ីនធឺណិត​ល្អ​ផ្ដាច់​គេ"។

លោក Ian Watson នាយក​ប្រតិបត្តិ Cellcard

CEO ជនជាតិ​បរទេស​រូប​នេះ បន្ត​ថា ​នៅ​ខែ​មេសា ខាង​មុខ​នេះ អតិថិជន Cellcard នឹង​ទទួល​បាន​អ៊ីនធឺណិត​ល្បឿន​​លឿន​បំផុត ហើយ​ត្រឹម​ត្រី​មាស​ទី​២ Cellcard នឹង​ពង្រីក​សេវា 4G គ្រប់​ខេត្ត​ក្រុង ទូទាំង​ប្រទេស។

Cellcard បាន​សហការ​ជាមួយ​ក្រុមហ៊ុន Nokia ដើម្បី​សេវា​អ៊ីនធឺណិត Super 4G ចំនួន ១៥០០ កន្លែង​បន្ថែម​ទៀត ដើម្បី​ពង្រីក​សេវា​គ្រប​ដណ្ដប់​បណ្ដា​ខេត្ត ក្រុង​សំខាន់ៗ​នៅ​ទូទាំង​ប្រទេស។

លោក Herrald Preiss ប្រធាន Nokia ប្រចាំ​តំបន់​អាស៊ី​ខាង​ជើង បាន​ឲ្យ​ដឹង​ថា៖ "នេះ​ជា​ការ​ដំឡើង​បណ្ដាញ 4G LTE ដំបូង​បំផុត​របស់ Nokia នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​សេវា​អ៊ីនធឺណិត​របស់ Cellcard កាន់​តែ​ធំ​ទូលាយ និង​ខ្លាំង​ជាង​មុន។ គម្រោង​នេះ ផ្ដល់​សេវា​អ៊ីនធឺណិត​ប្រសើរ​ជាង​មុន តាម​រយៈ​ការ​ពង្រីក​បណ្ដាញ​អ៊ីនធឺណិត​ទៅ​គ្រប់​ទី​កន្លែង រួម​ទាំង​តំបន់​ដាច់​ស្រយាល"។

ដើម្បី​ភ្ជាប់​គម្រោង «ដូរ​លុយ​អស្ចារ្យ» អ្នក​គ្រាន់​តែ​វាយ #168#100# រួច​ចុច​បញ្ជូន ជា​ការ​ស្រេច! ចាំ​អី​ទៀត ១ ដុល្លារ ដូរ​បាន ១០០ ដុល្លារ ហើយ​អ៊ីនធឺណិត​លឿន​កប់ Super 4G ទៀត!

អត្ថបទ៖ លី សុផាត