មាន​ជួប​អត់? ​គាំង​កម្មវិធី​ Facebook ពេល​ចូល​ទៅ​កាន់​ Page ណា​មួយ

  • 2017-01-21 06:24:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​អ្នក​ប្រើ​ប្រាស់​ Facebook ​មួយ​ចំនួន​ជា​ពិសេស​អ្នក​ប្រើ​ប្រាស់​លើ​ឧបករណ៍​ iOS (iPhone ឬ iPad) កំពុង​ជួប​ប្រទះ​បញ្ហា​ឈឺក្បាល​មួយ​គឺ​​កម្មវិធី​ Facebook ស្រាប់​តែ​បិទ​ដោយ​ខ្លួន​ឯង​នៅ​ពេល​ចូល​ទៅ​កាន់​ Page ណា​មួយ។

ទាក់​ទង​នឹង​បញ្ហា​នេះ​​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ពី​សំណាក់​ក្រុមហ៊ុន​ Facebook នៅ​ឡើយ​ទេ​ ប៉ុន្តែ​មាន​វិធី​មួយ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។ វិធី​នោះ​គឺ​អ្នក​គ្រាន់​តែ​លុប​កម្មវិធី​ Facebook រួច​ដំឡើង​​សា​ឡើង​វិញ​ជា​ការ​ស្រេច។

ប្រសិន​បើ​មាន​ព័ត៌មាន​លម្អិត​ទាក់​ទង​​មូលហេតុ​ពី​ក្រោយ​បញ្ហា​នេះ​ក្រុមការងារ​ Sabay នឹង​ផ្សាយ​ជូន​ជា​បន្ត​បន្ទាប់៕​ ​​​​​​​​​​​

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម