អ៊ូ​យ​...! ឆ្ងាញ់​គ្រប់​មុខ​នៅ Genevieve's!​

  • 2017-01-22 02:40:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អញ្ចឹង​តើ​បាន​ឃើញ​ភ្ញៀវ​ចូល​ពេញ​ៗ​! មាន​អ្នក​ខ្លះ​សុទ្ធតែ​កក់​ទុក ហើយ​មក​ចាំ​មុន​ទៀត​...​។ ​ម្ហូប​ជាច្រើន​មុខ​មាន​ទាំង​ខ្មែរ និង ​អឺរ៉ុប សុទ្ធសឹងតែ​មាន​ឈ្ងុយឆ្ងាញ់​ពិសា រក​ឃើញ​កណ្ដាល​ក្រុង​សៀមរាប នា​ផ្សារ​ចាស់​ជិត​ផាប់​ស្រី​ត ឈ្មោះថា Genevieve’s Restaurant​។

​ លោក Phil Rogers ជា​ម្ចាស់​ភោជនីយដ្ឋាន Genevieve’s បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហាង​របស់​លោក​មាន​ភ្ញៀវ​អញ្ជើញ​មក​ទទួលទាន​អាហារ​ពេញ​ជា​រៀង​រាល់ពេល​ ដោយ​មាន​កក់​ទុកជាមុន ឬ​មកកាន់​ភោជនីយដ្ឋាន​ដោយ​ផ្ទាល់​។

​ លោក​បន្ត​ថា ភ្ញៀវ​ប្រមាណ​ជា​៨០​ភាគ​រយ​ជា​ជន​បរទេស ដែល​ភាគច្រើន​ជា​ជន​ជាតិ​ជប៉ុន កូរ៉េ ចិន និង ​បស្ចិម​ប្រទេស រីឯ​២០​ភាគ​រយ​ទៀត​ជា​ប្រជា​ជន​ខ្មែរ​ដែល​ច្រើន​ជា​អ្នក​ដំ​ណើ​រ​ឬ​ភ្ញៀ​វ​ទេសចរ​។​

​ អ្នកបម្រើ​អាហារ​បាន​បន្ថែម​ដែរ​ថា មាន​អតិថិជន​ខ្លះ​ទៀ​ត​មក​ទទួល​ទាន​នៅ​ទី​នេះ​ជាច្រើនលើក​ជា​ច្រើន​សារ ឬ​ច្រើន​ថ្ងៃ​ជាប់ៗ​មុននឹង​គាត់​បញ្ចប់​ការ​ទស្សនា​ខេត្ត​សៀមរាប​។​

​ គួរ​ឲ្យ​កត់សម្គាល់​ដែរ​ថា ភ្ញៀវ​ជាច្រើន​បង្ហាញ​នូវ​ការ​ពេញចិត្ត​ចំពោះ​រសជាតិ​អាហារ​នៅ​ភោជនីយដ្ឋាន Genevieve’s យ៉ាង​ខ្លាំង និង​បាន​សរសើរ​ពី​សេវាកម្ម​ផងដែរ​ទៅកាន់​ម្ចាស់​ហាង​។​

​ លោក Phil បាន​ប្រាប់​ថា ម្ហូប​ដែល​មានការ​ពេញ​និយម​ជាង​គេ​នៅ​ក្នុង​ភោជនីយដ្ឋាន​របស់​លោក​ដូចជា ឆា​មឹក​ម្រេច​ខ្ចី អា​ម៉ុក ឡុកឡាក់ ត្រី​ក្រហម​ចំហុយ ត្រី​ឆា​ជូរ​អែម សាច់​គោ​អាំង​បែប​អឺរ៉ុប និង​សាច់​ចៀម​អាំង​។​

​ ទាក់ទង​នឹង​ការ​ប្រើប្រាស់​ឈ្មោះ​ហាង គឺ​ភោជនីយដ្ឋាន​នេះ​ត្រូវ​បាន​ដាក់ឈ្មោះ​ថា Genevieve’s ដោយហេតុថា​អតីត​ភរិយា​របស់​ម្ចាស់​ហាង​មាន​ឈ្មោះ Genevieve Rogers​។ លោកស្រី​ជា​គ្រូ​បង្រៀន​ម្នាក់ ដ៏​ល្អ​មាន​ទំ​នាក់​ទំនង​ល្អ​ជាមួយ នឹង​សិស្ស ដែល​សិស្ស​ទាំង​នោះ​សុទ្ធតែ​ជា​កុមារ​ក្រីក្រ ហើយ​លោកស្រី​មាន​លេចធ្លោ​បំផុត​នៅ​តំ​បន់ Brunswick នៃ​ទីក្រុង​ម៊ែ​ល​ប៊ិន ប្រទេស​អូស្ត្រាលី​។

លោកស្រី​ធ្លាប់​បាន​មក​រស់នៅ និង​​បង្រៀន​ភាសា​អង់គ្លេស​ដល់​កុមារ​ក្រីក្រ​ជាមួយ​នឹង​ស្វាមី​នៅ​ខេត្ត​សៀមរាប​នា​ពេល​កន្លង​ទៅ​ផងដែរ​។ ជា​អកុសល​លោកស្រី​បាន​ទទួល​មរណ​ភាព​ដោយសារ​ជម្ងឺ​មហារីក នៅ​ឆ្នាំ​២០០៩​។​

​ ភោជនីយដ្ឋាន Genevieve’s បើក​បម្រើ​សេវាកម្ម​ម្ហូបអាហារ​ចាប់​ពី​ថ្ងៃ​ច័ន្ទ រហូតដល់​ថ្ងៃ​សៅរ៍​។

អាហារ​ថ្ងៃត្រង់​ពី​ម៉ោង​ ១២ រហូតដល់​ម៉ោង ​២​រសៀល និង ​អាហារ​ពេល​ល្ងាច​ចាប់ពី​ម៉ោង​ ៥.៣០​នាទី​រសៀល រហូតដល់​ម៉ោង​៩.៣០​នាទី​យប់​។ ទំនាក់ទំនង​ដើម្បី​កក់​តុ និង​សួរ​ព័ត៌មាន​បន្ថែម​តាម​រយៈ​លេខ​ទូរស័ព្ទ 016 984 892 ឬ​អ៊ីមែល philrrrr@gmail.com ៕​

អត្ថបទ៖ កើត​-​អ៊ូ​ជេ​ល ចន្ទ្រា​