G-Devith យក​ថវិកា​ផ្ទាល់​ខ្លួន​ជួយ​រៀម​ច្បង រិន សាវ៉េត

  • 2017-01-22 05:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​តារា​ចម្រៀង​ចាស់​វស្សា​របស់​ផលិតកម្ម​ រស្មីហង្សមាស​ លោក រិន សាវ៉េត បាន​ជួប​ទុក្ខ​ដោយ​សារ​តែ​ភរិយា​របស់​លោក​កំពុង​ទទួល​រង​ជំងឺ​កាច​សាហាវ​គឺ​ជំងឺ ​មហារីក ហើយ​ ដេវីត​ដែល​ជា​តារា​រួម​ផលិតកម្ម​បាន​យក​ថវិកា​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ចូល​រួម​ជួយ​ផង​ដែរ។

មុន​នេះ​បន្តិច​នៅ​លើ​បណ្ដាញ​សង្គម​របស់ G-Devith បាន​បង្ហោះ​រូប​មួយ​សន្លឹក​រួម​ជាមួយ​នឹង​ពាក្យ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង ស្ថានភាព​ជំងឺ​របស់​ភរិយា​ម្ចាស់​បទ "មើល​ចន្ទ​នឹក​អូន"។ G-Devith បាន​យក​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន ១០០ ដុល្លារ​អាមេរិក​ ដើម្បី​ជូន​រៀម​ច្បង​ រិន សាវ៉េត ម្ចាស់​បទ​ "រាំ​ញី​កែង​ជើង" បាន​បញ្ជាក់​ថា​កាល​ដែល​លោក បង្ហោះ​បែប​នេះ​មិន​មែន​ដើម្បី​មុខ​មាត់​អ្វី​នោះ​ទេ គ្រាន់​តែ​ចង់​ផ្សព្វ​ផ្សាយ​ដំណឹង​នេះ​ទៅ​ដល់​សិល្បករ និង អ្នក​គាំទ្រ​ទាំង​អស់​ដែល​មាន​បំណង​ចង់​ជួយ លោក រិន សាវ៉េត តែ​ប៉ុណ្ណោះ នេះ​បើ​តាម​ការ​អះ​អាង​នៅ​លើ​​បណ្ដាញ​សង្គម​របស់​លោក។

​​​​​​​​ងួន ចាន់ដេវីត និង លោក រិន សាវ៉េត មិន​ត្រឹម​តែ​ជា​តារា​រួម​ផលិតកម្ម​តែមួយ​នោះ​ទេ អ្នក​ទាំង​២​ក៏​ធ្លាប់​បាន​ចេញ​ចម្រៀង​រួម​គ្នា​ផង​ដែរ​គឺ​បទ​ "ចង់​ចុច" កាល​ពី​ដើម​ឆ្នាំ ២០១៦៕

អត្ថបទ៖ Samedy

រូបភាព៖ ហ្វេសប៊ុក G-Devith