សាហាវមែន! Neymar ​ញាក់​មួយ​ស្នៀត​នេះ ​ខ្សែ​​ការពារ​ដល់​ថ្នាក់​លុតជង្គង់​សំពះ

  • 2017-01-22 23:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar ​តារា​ឆ្នើម​ក្រុម​ FC Barcelona ​ជា​​កីឡាករ​ម្នាក់​ ដែល​​​មាន​បច្ចេកទេស​​ញាក់​បាល់​ល្អ​បំផុត។ ​​កាល​​ចុង​ខែ​ធ្នូ​ ​ឆ្នាំ​២០១៦​ ​កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​ បាន​ចូល​លេង​ក្នុង​ប្រកួត​​សប្បុរសធម៌​មួយ​ ដើម្បី​រៃអង្គាស​ប្រាក់​​​ជួយ​ឲ្យ​ក្លឹប​ Chapecoense ​ដែល​ធ្លាក់​យន្ត​ហោះ​ស្លាប់​កីឡាករ​ស្ទើរ​ទាំង​អស់។

Neymar (អាវ​លឿង)

ក្នុង​ប្រកួត​នោះ​ដែរ ក្រុម​របស់​​​ Neymar ​បាន​យក​ឈ្នះ​លើ​ក្រុម​ Robinho​ ១៣-៩ ខណៈ​ដែល​រូប​គេ​ ស៊ុត​៤​គ្រាប់​ម្នាក់​ឯង។ អ្វី​ដែល​កាន់​តែ​​អស្ចារ្យ​គឺ កីឡាករ​វ័យ​២៤​ឆ្នាំ​​រូប​នេះ​ បាន​បញ្ចេញ​ស្នៀត​ញាក់​យ៉ាង​​ល្អ​ ធ្វើ​ឲ្យ​ខ្សែ​ការពារ​​មិន​អាច​មាន​សមត្ថភាព​ទប់​ជាប់ រហូត​ដល់​ថ្នាក់​លុត​ជង្គង់​អង្វរ​ទៀត​ផង៕

តោះ! ​ចង់​ដឹង​​យ៉ាង​ណា ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​