Sanchez ​ជួយ​ Arsenal ​ឡើង​លេខ​២ ​តែ​ Wenger ​មាន​អារម្មណ៍​សោកស្ដាយ

  • 2017-01-23 02:09:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​ឆ្នើម​ Alexis Sanchez ​បាន​ស៊ុត​បាល់​ពិន័យ​​​​១១​ម៉ែត្រ​នៅ​​ម៉ោង​បន្ថែម​ ជួយ​ឲ្យ​​ Arsenal ​ឈ្នះ​ Burnley ​​២-១ ​នៅ​កីឡដ្ឋាន​ Emirates ​យប់​មិញ ​និង​ហក់​ពី​លេខ​៤ ​ទៅ​ឈរ​លេខ​២ ក្នុង​តារាង​ Premier League វិញ ប៉ុន្តែ​​អ្នកចាត់ការ​ Arsene Wenger ​សោកស្ដាយ​ចំពោះ​ទង្វើ​របស់​លោក។

Alexis Sanchez (ឆ្វេង) រត់​អបអរ

Shkodran Mustafi ​រក​គ្រាប់​ឲ្យ​ Arsenal ​នាំ​មុខ​ ១-០ ​មុន​នាទី​៥៩ ​មុន​ពេល​ Granit Xhaka ​ទទួល​បាន​កាត​ក្រហម​នាទី​៦៥។ Andre Gray ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ ​​ឲ្យ​ Burnley នាទី​៩០+៣ ដោយ​សង្ឃឹម​បាន​១​ពិន្ទុ​ទៅ​ហើយ ប៉ុន្តែ​​បែរ​ជា​បាន​ត្រឹម​​ទៅ​ផ្ទះ​វិញ​ដោយ​ដៃ​ទទេ ​បន្ទាប់​ពី​ Sanchez ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ នាទី​៩០+៨។

អ្នកចាត់ការ​កាំភ្លើង​ធំ​ Wenger ​បាន​និយាយ​ថា ​លោក​ស្ដាយ​​គ្រប់​យ៉ាង បន្ទាប់​ពី​រុញ​អាជ្ញាកណ្ដាល​ទី​៤​លោក​ Anthony Taylor ​​ក្រោយ​​តវ៉ា​បាល់​ពិន័យ​១១​ម៉ែត្រ ​ដែល​ Burnley ​តាម​ស្មើ​ ១-១។ នៅ​ចុង​ម៉ោង​យប់​មិញ​ Wenger ​ត្រូវ​អាជ្ញាកណ្ដាល​ដេញ​ចេញ​​ពី​ទីលាន​ដោយ​សារ​តវ៉ា និង​រុញ​​មន្ត្រី​អាជ្ញាកណ្ដាល​ទី​៤ ហើយ​​អ្នកចាត់ការ​សញ្ជាតិ​បារាំង​រូប​នេះ​ ប្រឈម​នឹង​ការ​ពិន័យ​របស់​ FA ផង​ដែរ។

អ្នកចាត់ការ​ Arsene Wenger (ស្តាំ)

រីឯ​លទ្ធផល​នៅ​ Premier League ​២​គូ​ទៀត​យប់​មិញ​គឺ Southampton ​បាន​បំបាក់​ក្រុម​ជើង​ឯក​ចាស់​ Leicester City ​៣-០ ខណៈ​ដែល​​ក្រុម​កំពូល​តារាង​បច្ចុប្បន្ន​​តោ​ខៀវ​ Chelsea ​បន្ត​ឈ្នះ​លើ​ Hull City ​២-០៕

  • តារាង​ពិន្ទុ​ Premier League ក្រុម​កំពូល​ទាំង​៦៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​