បង​ឆើត ស៊ី Rolling Youth FC ១-០ ឯ Rolling A បំបាក់ យុវជន​៧​មករា ១-០

  • 2017-01-23 03:20:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​ជា​ច្រើន​នៅ​ទីលាន​បាល់​ទាត់ T-Soccer និង​លើ​ការ​ផ្សាយ​ផ្ទាល់​លើ​ MYTV ការ​ប្រកួត​បាល់​ទាត់ GANZBERG Futsal Cup រដូវ​កាល​ទី​២ កាល​ពី​យប់​ថ្ងៃ​សុក្រ ក្នុង​​វគ្គ​ជម្រុះ ៣២ ក្រុម ក្រុម​បង​ឆើត បាន​បំបាក់​ក្រុម Rolling Youth FC ក្នុង​លទ្ធផល ១-០ ព្រម​ទាំង Rolling A យក​ឈ្នះ​ក្រុម​យុវជន​៧​មករា ក្នុង​លទ្ធផល ១-០។

ការ​ប្រកួត​នៅ​សប្ដាហ៍​ក្រោយ ក្រុម OMAL នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ក្រុម V-Train ហើយ​ក្រុម​យុវជន​ក១២ ប៉ះ​គ្នា​ជាមួយ​ក្រុម FUTABA។ ការ​ប្រកួត នឹង​ចាប់ផ្តើម​ពី​ម៉ោង ៨ យប់​ត​ទៅ ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​ពិសេស​លើ​កញ្ចក់​ទូរទស្សន៍ MyTV រៀង​រាល់​ថ្ងៃ​សុក្រ។ ទស្សនិកជន​អាច​ចូលរួម​ទស្សនា​ដោយ​សេរី​នៅ​ទីលាន​បាល់ទាត់ T-Soccer និង​មាន​ឱកាស​ឈ្នះ​រង្វាន់​ដ៏​ច្រើន​ពី​ស្រាបៀរ GANZBERG ៕

ដោយ៖ សុផាត