អ្នក​ស្វាយរៀង ឈ្នះ​រថយន្ត Mazda ពី​កម្មវិធី គាស់​ភ្លាម ឈ្នះ​ភ្លែត វគ្គ​ផ្ដាច់​ព្រ័ត្រ

  • 2017-01-23 04:03:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រាបៀរ លីអូ បាន​ចែក​រង្វាន់​ធំ​រថយន្ត Mazda ក្នុង​កម្មវិធី គាស់​ភ្លាម ឈ្នះ​ភ្លែត វគ្គ​ផ្ដាច់​ព្រ័ត្រ ដល់​អតិថិជន​​សំណាង​បំផុត​នៅ​ខេត្ត​ស្វាយរៀង។

លោក នេត វិច្ចិកា អ្នក​ឈ្នះ​រង្វាន់​ធំ​រថយន្ត Mazda បាន​ឲ្យ​ដឹង​ថា លោក​បាន​ញ៉ាំ​ស្រាបៀរ លីអូ នៅ​ផ្ទះ​ក្នុង​កម្មវិធី​ជប់​លៀង​ជាមួយ​មិត្តភ័ក្ដិ។ ពេល​នោះ លោក​បាន​ឃើញ​រូប​រង្វាន់​ធំ​រថយន្ត Mazda pick-up ក្រោម​ក្រវិល​កំប៉ុង​ដែល​បាន​គាស់។

លោក នេត វិច្ចិកា បាន​ទទួល​សោ​រថយន្ត Mazda pick-up ស៊េរី​ថ្មី ពី​លោក ព្រាប សុវណ្ណ ប្រធាន​គ្រប់​គ្រង​ទីផ្សារ​ក្រុមហ៊ុន​ស្រាបៀរ លីអូ កាល​ពី​ថ្ងៃ​ទី​២០ មករា នេះ ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ស្រាបៀរ លីអូ ២០១៧ នៅ​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់ ភ្នំពេញ។

លោក នេត វិច្ចិកា ថា៖ "ពេល​ខ្ញុំ​គាស់​ស្រាបៀរ លីអូ ភ្លាម ខ្ញុំ​ស្រែក​ហ៊ោ​ស្ទើរ ភ្លាត់​សំឡេង​ថា ឈ្នះ​ឡានៗ។ ដំបូង ខ្ញុំ​គិត​ថា​អាច​ឈ្នះ​ត្រឹម​តែ ម៉ូតូ ឬ​ទូរទស្សន៍ ក៏​អស់​ចិត្ត​ដែរ តែ​នេះ​គឺ​រង្វាន់​ធំ​តែ​ម្ដង។ ស្រាបៀរ លីអូ ពិត​ជា​ចែក​រង្វាន់​ពិត​ប្រាកដ​មែន"។

អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ​ជា​ច្រើន​គ្រឿង ក៏​មក​បើក​រង្វាន់​ផង​ដែរ។ កម្មវិធី គាស់​ភ្លាម ឈ្នះ​ភ្លែត គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ប្រចាំ​ឆ្នាំ ដើម្បី​តបស្នង​ដល់​អតិថិជន។

លោក ព្រាប សុវណ្ណ ក៏​បាន​ឲ្យ​ដឹង​ថា កម្មវិធី​ឆ្នាំ​នេះ ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់ ជាង​កម្មវិធី​កាល​ពី​ឆ្នាំ​មុនៗ។ "ខ្ញុំ​អរគុណ​ដល់​ការ​គាំទ្រ​របស់​អតិថិជន ដែល​ធ្វើ​ឲ្យ​កម្មវិធី គាស់​ភ្លាម ឈ្នះ​ភ្លែត ២០១៦ បញ្ចប់​ទៅ​ដោយ​ជោគជ័យ។ សម្រាប់​កម្មវិធី គាស់​ភ្លាម ឈ្នះ​ភ្លែត រដូវ​កាល​ថ្មី ឆ្នាំ ២០១៧ ស្រាបៀរ លីអូ នឹង​បន្ត​ចែក​រង្វាន់​រថយន្ត Mazda CX5 ស៊េរី​ថ្មី ជា​ច្រើន​គ្រឿង​បន្ត​ទៀត។ ដូច្នេះ ភាព​ភ្ញាក់​ផ្អើល​អាច​កើត​មាន​ឡើង​គ្រប់​ពេល​សម្រាប់​អតិថិជន​ស្រាបៀរ លីអូ"។

សម្រាប់​កម្មវិធី គាស់​ភ្លាម ឈ្នះ​ភ្លែត រដូវ​កាល​ថ្មី​ឆ្នាំ​២០១៧ អតិថិជន​ស្រាបៀរ លីអូ ទូទាំង​ប្រទេស​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ធំៗ​ជា​ច្រើន។ អតិថិជន​គ្រាន់​តែ​គាស់​ក្រវិល​កំប៉ុង​ស្រាបៀរ លីអូ ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​រថយន្ត Mazda CX5 ម៉ូតូ Honda Dream និង​រង្វាន់​ជា​ច្រើន​ទៀត៕

ដោយ៖ សុផាត