ជិះ​​យូរ​ធុញ​ពេក Justin Bieber ​លក់ ​Ferrari ១គ្រឿង​​បាន​ជិត​កន្លះ​លាន​ដុល្លារ

  • 2017-01-23 04:44:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​សម្បូរ​លុយ Justin Bieber​ បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ដេញ​ថ្លៃ​ឡាន Barrett-Jackson Scottsdale  កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​លក់​ឡាន​​ម៉ាក Ferrari 458 Italia ឆ្នាំ​២០១១​របស់​ខ្លួន។

ក្នុង​កម្មវិធី​ដេញ​ថ្លៃ​ឡាន​នេះ មិន​ត្រឹម​តែ​មាន Justin ដែល​ជា​តារា​ល្បី​ចូលរួម​ ក្នុង​នោះ​កំពូល​អ្នក​ប្រដាល់​មិន​ដែល​ចាញ់ Floyd ​Mayweather​ ,តារា​សម្ដែង Burt Reynolds និង​តារា​ចម្រៀង​រ៉ក់​​ជើងចាស់​ក៏​បង្ហាញ​ខ្លួន​ដែរ។

តាម​ការ​ឲ្យ​ដឹង​ពី TMZ Ferrari 458 Italia ពណ៌​ខៀវ​ឆ្នាំ​២០១១​នោះ​លក់​បាន​ ៤៣៤ ៥០០​ដុល្លារ ប៉ុន្តែ​វា​ធ្លាប់​​​មាន​គ្រោះថ្នាក់​ចរាចរ​ម្ដង​កាល​ពី​ឆ្នាំ​២០១៤​ ពេល​ដែល Justinព្យាយាម​រត់​គេច​ពី​អ្នក​ប្រមាញ់​រូប​ថត ។ វត្តមាន​របស់​​តារា​វ័យ​២២​បាន​ទាញ​អ្នក​គាំទ្រ​ឲ្យ​ចូល​ក្នុង​កម្មវិធី​ដេញថ្លៃ​ឡាន​ខាងលើ​បាន​​យ៉ាង​ច្រើន​កុះករ និង​មាន​ការ​ហ៊ោកញ្ជ្រៀវ​យ៉ាង​ខ្លាំង​។

ក្នុង​ព្រឹត្តិការណ៍​នោះ Floyd Mayweather ក៏​បាន​ដាក់​លក់​ឡាន​ម៉ាក Bugatti Veyron  ឆ្នាំ​២០១១​ដែរ មិន​តែ​លក់​មិន​បាន​សម្រេច​ ព្រោះ​ដេញ​ថ្លៃ​មិន​ត្រូវ​គ្នា៕ ​​​​​​​

ប្រភព៖ TMZ   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី