Nike ផលិត​ស្បែក​ជើង​ពិសេស​អបអរ​ Rooney បំបែក​កំណត់ត្រា​

  • 2017-01-23 04:52:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wayne Rooney បាន​បំបែក​កំណត់ត្រា​វីរបុរស Sir Bobby Charlton ជា​អ្នក​ស៊ុត​ចូល​ទី​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​ ក្រោយ​ទាត់​បាល់​ Free Kick បញ្ចូល​ទី​ចុង​ម៉ោង​ឲ្យ​ Manchester United ស្មើ​គ្នា ១-១​ ជាមួយ Stoke City។

Rooney អបអរក្រោយស៊ុតបញ្ចូលទី

ដើម្បី​ចូល​រួម​អបអរ​​នឹង​ការ​បំបែក​កំណត់ត្រា​ដ៏​កម្រ​ខាង​លើ​ ក្រុម​ហ៊ុន​ផលិត​សម្ភារ និង​ឯក​សណ្ឋាន​កីឡា​ Nike បាន​ផលិត​ស្បែក​ជើង​បាល់ទាត់​ដ៏​ពិសេស​ដាច់​ដោយ​ឡែក​មួយ​ ប្រភេទ​ Hypervenom WR25 សម្រាប់​ប្រធាន​ក្រុម​វ័យ​៣១​ឆ្នាំ​។

ស្បែក​ជើង​ថ្មី​នោះ​មាន​ពណ៌​ក្រហម និង​ស ជា​ពណ៌​ឯក​សណ្ឋាន​ជម្រើស​ជាតិ​អង់គ្លេស និង​ Man Utd ហើយ​មាន​ឡូហ្គោ​រូប​មកុដ​ និង​លេខ​២៥០ ពណ៌​មាស​ តំណាង​ឲ្យ​គ្រាប់​បាល់​សរុប​ទាំង ២៥០គ្រាប់​របស់​ Rooney ឲ្យ​ក្លឹប​របស់​ខ្លួន៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន