បាន​ទី​លាន​ថ្មី សាកល​វិទ្យាល័យ RUPP បើក​ការ​ប្រកួត​ជើងឯក មាន​​២២​ក្រុម​ចូល​រួម​ប្រកួត​

  • 2017-01-23 05:03:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទី​លាន​ធម្មជាតិ​បាន​ធ្វើ​រួច​រាល់​ និង​បើក​ឲ្យ​ដំណើរ​ការ​ប្រកួត​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ពេល​នេះ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ (RUPP) បាន​រៀប​ចំ​ការ​ប្រកួត​ជ្រើស​រើស​ជើងឯក​​​ប្រចាំ​សកល​វិទ្យាល័យ​របស់​ខ្លួន​​ដែល​មាន​២២​​ក្រុម​​មក​ពី​មហា​វិទ្យាល័យ​ចំនួន​​២២​នៅ​ក្នុង​សាកល​វិទ្យាល័យ​រដ្ឋ​មួយ​​នេះ។

តាម​​ការ​ឲ្យ​ដឹង​ពី​ប្រធាន​សមាគម​និស្សិត​ប្រចាំ​សាកល​វិទ្យាល័យ​ភូមិន្ទ​ប្រាប់​ថា​ ក្រុម​​ទាំង​អស់​មាន​​២២​ដែល​​ជា​និស្សិត​មក​ពី​មហាវិទ្យាល័យ​ចំនួន​២២​របស់​សាកល​វិទ្យាល័យ។ ក្រុម​ទាំង​២២​ត្រូវ​បាន​បែង​ចែក​ជា​​៤​ពូល​​ដើម្បី​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​​ចាប់​ពី​ថ្ងៃ​ទី​២២​ ខែ​មករា​ ឆ្នាំ​២០១៧​ដល់​ថ្ងៃ​ទី​​១២​ ខែ​កុម្ភៈ​ ឆ្នាំ​​២០១៧។ ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ចាប់​ពី​ថ្ងៃ​ទី​​១៩​ ខែ​កុម្ភៈ​រហូត​ដល់​​ថ្ងៃ​ផ្តាច់​ព្រ័ត្រ​ ទី​៥​ ខែ​មីនា​ ឆ្នាំ​២០១៧។ ការ​ប្រកួត​ភាគ​ច្រើន​ធ្វើ​ឡើង​រាល់​​ថ្ងៃ​សៅរ៍-អាទិត្យ​ ប៉ុន្តែ​ចន្លោះ​ថ្ងៃ​ទី​២៧​ដល់​​២៩​ ខែ​កុម្ភៈ​​គឺ​​ប្រកួត​រាល់​ថ្ងៃ​តែ​ម្តង។ ក្នុង​១​ថ្ងៃ​ត្រូវ​​លេង​​ចំនួន​​៥​ប្រកួត​ពោល​គឺ​ពី​ម៉ោង​៧​ព្រឹក​រហូត​ដល់​ម៉ោង​១១​​ព្រឹក​ និង​ពី​ម៉ោង​១​រសៀល​រហូត​ដល់​ម៉ោង​៧​ល្ងាច​នៅ​ទី​លាន​​​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

ក្រុម​ដែល​ចូល​រួម​ប្រកួត​មាន៖

  • ក្រុម​មហា​វិទ្យាល័យ​គណិតវិទ្យា​

  • ក្រុម​មហា​វិទ្យាល័យ​រូប​វិទ្យា​

  • ក្រុម​មហា​វិទ្យាល័យ​ជីវវិទ្យា​

  • ក្រុម​មហា​វិទ្យាល័យ​គីមី​វិទ្យា​

  • ក្រុម​មហា​វិទ្យាល័យ​បរិស្ថាន​

  • ក្រុម​មហា​វិទ្យាល័យ​ព័ត៌មាន​វិទ្យា​

  • ក្រុម​មហា​វិទ្យាល័យ​អក្សរ​សាស្ត្រ​ខ្មែរ​

  • ក្រុម​មហា​វិទ្យាល័យ​ភូមិ​វិទ្យា​

  • ក្រុម​មហា​វិទ្យាល័យ​ចិត្ត​វិទ្យា​

  • ក្រុម​មហា​វិទ្យាល័យ​​ទេសចរណ៍​​

  • ក្រុម​មហា​វិទ្យាល័យ​ប្រវត្តិ​វិទ្យា​​

  • ក្រុម​មហា​វិទ្យាល័យ​សង្គម​វិទ្យា​

  • ក្រុម​មហា​វិទ្យាល័យ​ទស្សនវិទ្យា​

  • ក្រុម​មហា​វិទ្យាល័យ​សង្គម​កិច្ច​វិទ្យា​

  • ក្រុម​មហា​វិទ្យាល័យ​គ្រប់​គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ​​

  • ក្រុម​មហា​វិទ្យាល័យ​វិស្វកម្ម​

  • ក្រុម​មហា​វិទ្យាល័យ​សិក្សា​អភិវឌ្ឍន៍​

  • ក្រុម​មហា​វិទ្យាល័យ​ភាសា​អង់គ្លេស​​

  • ក្រុម​មហា​វិទ្យាល័យ​សិក្សា​អន្តរជាតិ​​

  • ក្រុម​មហា​វិទ្យាល័យ​ភាសា​បារាំង​

  • ក្រុម​មហា​វិទ្យាល័យ​ភាសា​ជប៉ុន​​

  • ក្រុម​មហា​វិទ្យាល័យ​ភាសា​​ថៃ​

ក្រៅ​ពី​ការ​ប្រកួត​បាល់ទាត់​ ក៏​មាន​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​បាល់ទះ​ប្រចាំ​សាកល​វិទ្យាល័យ​ផង​ដែរ​ដោយ​មាន​ក្រុម​ចំនួន​​៤​ក្រុម​ប៉ុណ្ណោះ​ចូល​រួម​ ប៉ុន្តែ​ទទួល​បាន​ប្រាក់​រង្វាន់​ច្រើន​ស្មើ​​នឹង​ការ​ប្រកួត​បាល់ទាត់​ដែរ។

ចំពោះ​ប្រាក់​រង្វាន់៖

បាល់ទាត់​

  • លេខ​១៖ ទទួល​បាន​ពាន​១​ មេដាយ​​មាស​ និង​ប្រាក់​១​លាន​ និង​២​សែន​រៀល​

  • លេខ​២៖ ទទួល​បាន​ពាន​១​ មេដាយ​ប្រាក់​ និង​ប្រាក់​១​លាន​រៀល​

  • លេខ​៣៖ ទទួល​បាន​មេដាយ​សំរឹទ្ធ​ និង​ប្រាក់​៨០​ម៉ឺន​រៀល​

បាល់ទាត់​

  • លេខ​១៖ ទទួល​បាន​ប្រាក់​១​លាន​ និង​២​សែន​រៀល​

អត្ថបទ៖ ជាន ចាន់រ៉ា