ត្រូវ​ម៉ាច់​​! ម៉ូដ​​ស្អាត​ម៉ាកល្បី​​ច្នៃ​តម្រូវរាង​ស្ត្រីអាស៊ីមាន​​នៅ​កម្ពុជាហើយ

  • 2017-01-23 05:54:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បង្កើត​ឡើង​តម្រូវ​រូប​រាង និង​ស្បែក​ស្ត្រី​អាស៊ី ដើម្បី​បង្កើន​ជំនឿ​​ចិត្ត គឺ​ជា​លក្ខណៈ​ពិសេស​គ្មាន​ពីរ​របស់​ម៉ាក​សម្លៀក​បំពាក់​ Love, Bonito របស់​​ប្រទេស​សិង្ហបុរី​​ចាប់​កំណើត​ក្នុង​​ឆ្នាំ​២០១០ ហើយ​ល្បី​ឈ្មោះ​យ៉ាង​ឆាប់​រហ័ស​​​ និង​ពេល​​នេះ​មាន​នៅ​កម្ពុជា​ហើយ ។

ហាង​​​សម្លៀកបំពាក់​ Love, Bonito មានទីតាំង​នៅជាន់​​ទី​១ ក្នុង​ផ្សារទំនើប AEON បាន​ប្រារព្ធពិធីសម្ពោធ​លក់ជាផ្លូវការយ៉ាង​ឧឡារិកកាលពីល្ងាចថ្ងៃសុក្រ​ទី២០ មករា​ ២០១៧ ដោយ​មានការអញ្ចើញចូលរួមពី​ភ្ញៀវកិត្តិយស និង អ្នកសារព័ត៌មានយ៉ាងច្រើនកុះករ​ ។​

«Bonito​ គឺជា​​ពាក្យ​អេស្ប៉ាញ​មាន​ន័យ​ថា​ "ស្រស់​ស្អាត= Beautiful” ហើយ​ Love ​មាន​ន័យថា​រាល់​ម៉ូដ​ទាំង​អស់​ត្រូវ​បាន​ច្នៃ​ឡើង​ដោយ​ក្ដី​ស្រលាញ់​ » នេះបើ​តាម​ការ​ឲ្យ​ដឹង​ពី កញ្ញា​ Viola​ម្ចាស់​ម៉ាក​សម្លៀក​​បំពាក់​ Love, Bonito មកពី​សិង្ហបុរី ។​​​​​​

កញ្ញា​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា​​កាលពី​ឆ្នាំ​២០១០ ស្ត្រី​​សិង្ហបុរី​មិន​សូវ​មាន​​​ម៉ូដ​សម្លៀក​​បំពាក់​ច្រើន​ទេ អីចឹង​ក្នុង​នាម​ជា​អ្នក​ច្នៃ​ម៉ូដ​មួយ​រូប កញ្ញា​ចង់​​ចែករំលែក​សេចក្ដី​ស្រលាញ់ និងការ​ច្នៃ​​ម៉ូដ​ថ្មីៗ​ដើម្បី​​ឲ្យ​ស្ត្រីមាន​ជម្រើស​កាន់​តែ​ច្រើន​។ «​ ចាប់​ផ្ដើម​ដំបូង​យើង​គ្រាន់​តែ​លក់​តាម​អន​ឡាញ​ប៉ុណ្ណោះ ហើយ​មាន​ស្ត្រី​ៗ​ជាច្រើន​ផ្ញើ​សារ​មក​អរគុណ​យើង និង​ចង់​ឲ្យ​យើង​បន្ត​ច្នៃ​ម៉ូដ​ស្អាត​បន្ថែម​ទៀត ។​ទទួល​បាន​ជោគជ័យ​ដូចបច្ចុប្បន្ន គឺ​ដោយសារ​ការ​គាំទ្រ និង​កម្លាំងចិត្ត​ពី​អតិថិជន​យើង​ទាំងអស់ ។​»​​

លោក​ស្រី មេត្តា​ ម្ចាស់​ម៉ាក​ Love, Bonito នៅ​​កម្ពុជា ក៏​បាន​ឲ្យដឹង​ដែរ​ថា​ ដំបូង​លោក​ស្រី​​បាន​ទិញ​ម៉ាក​សម្លៀក​បំពាក់​Love Bonitoពាក់​ហើយ​ពេញចិត្ត​យ៉ាង​ខ្លាំង​ដែល​ធ្វើឲ្យ​លោកស្រី សម្រេចចិត្ត​ទាក់​ទង​នាំ​យក​ម៉ាក​នេះ​មក​កម្ពុជា​​

« ខ្ញុំ​ជឿ​ជាក់​ថា​ម៉ូដ​របស់​Love, Bonito អាច​ជួយ​ពន្លេច​មន្ត​ស្នេហ៍​របស់​ស្ត្រី​ខ្មែរ​​យើង​​បាន​យ៉ាង​ល្អ​ ឲ្យ​មើលទៅកាន់តែគួរឲ្យ​ស្រលាញ់​ ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ថា​កន្លង​មក​ពិត​ជា​មិន​ងាយ​ស្រួល​ទេ​រក​បាន​សម្លៀកបំពាក់ត្រូវ​ទាំងរាង​និង​ចិត្ត​យើង​ ។ សម្រាប់​ Love, Bonito បង​ប្អូនស្ត្រី​បើ​បាន​លសាក​ពាក់​ហើយ​ដឹង​តែ​ពេញចិត្ត​ ចង់​បាន​ភ្លាម​តែ​ម្តង​ »​​

លោក​ស្រី​បន្ថែម​ថា Love,Bonito មាន​ម៉ូដ​ស្អាតៗ ​ទំនើប​ទាន់​សម័យ​ ស្លៀក​ពាក់​បាន​គ្រប់​ឱកាស​ ដូចជា​ពេល​ទៅ​ធ្វើការ​ ពេល​ដើរ​លេង​ ចូល​រួម​កម្មវិធី​ធំ ឬ ពេល​មាន​ណាត់​ញ៉ាំ​អាហារ​ជាមួយ​សង្សារ ជាដើម រីឯ​តម្លៃ​ក៏​សមរម្យ​ដែរ​ ។

Love Bonito គឺ​ជា​ម៉ូដ​អន​ឡាញ​ដែល​ទទួល​បាន​ភាព​ជោគជ័យ​ធំជាង​គេ​បំផុត​នៅ ប្រទេស​សិង្ហបុរី ដែល​ជា​ផលិតផល​ស្លៀក​បំពាក់​ដែល​មានគុណ​ភាព​ខ្ពស់​ និង​សាក​សម​​​បំផុត​សម្រាប់​ស្ត្រី អាស៊ី ។ ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​ Love , Bonito ទទួល​បាន​កេរ្តិ៍​ឈ្មោះ ពីសំណាក់​អតិជន​ជា​ច្រើន​នាក់​ទៅលើ​គុណភាព ម៉ូដ និង តម្លៃ ។

ការ​ផ្ដោត​សំខាន់​របស់​ Love,Bonito គឺ​កសាង​ទំនាក់​ទំនង​ផ្ទាល់​ជាមួយ​អតិថិជន​របស់​ខ្លួន​ដោយ​ផ្អែក​ទៅ​លើ​គុណ​សម្បត្តិ​ដែល​ខ្លួន​មាន​។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូមចូលទៅហ្វេសប៊ុក​ Love, Bonito Cambodia ឬ Instagram Love, Bonito Cambodia ទូរស័ព្ទលេខ 087 557 559

អត្ថបទ៖ លីដា