ស្ងើច​មែន! ​វិស្វករផលិត​យន្តហោះ​​ពី​អាមេរិក ត្រៀម​បញ្ចេញ​រឿង​ខ្មែរ​ ២រឿង​

  • 2017-01-23 07:59:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​ចិត្ត​ស្រលាញ់​ និង​ចង់​បណ្ដុះ​វិស័យ​ខ្សែភាពយន្ត​ខ្មែរ​ឲ្យ​កាន់​តែ​រីក​ចម្រើន នាង សាវុន ជា​វិស្វករ​ផលិត​យន្តហោះ​មក​ពី​អាមេរិក​ ​បាន​មក​ផលិត​រឿង​២ នៅ​ស្រុក​ខ្មែរ​ ដែល​មាន​ចំណងជើង​ថា​ "កូន​ក្រក​ខ្មៅ" និង​ "កូន​ទិព្វសូដា​ច័ន្ទ​វង្វេង​ភព"។

នាង សាវុន​ គឺ​ជា​ម្ចាស់​ផលិតកម្ម​ក្រៅ​ស្រុក​មួយ​​ដែល​​ពី​ដំបូង​ឡើយ​ផលិតបទ​ស្នាដៃ​និពន្ធ​ថ្មី សម្រាប់​ផ្តល់​ឱកាស​ឲ្យ​តារា​មួយ​ចំនួន​បាន​បញ្ចេញ​សមត្ថភាព​ខ្លួន​​ តាម​រយៈ​​ផលិតកម្ម​មួយនេះ។ ទើប​តែ​មួយ​រយៈ​ពេល​​ចុង​ក្រោយ​ បន្ទាប់​ពី​ទំនេរ​ជាមួយ​នឹង​ការងារ​នៅ​អាមេរិក​ លោក​ក៏​ឆ្លៀត​ បញ្ចេញ​ស្នាដៃ​ថ្មីបន្ថែម​ទៀត​គឺ​ផលិត​ខ្សែ​ភាពយន្ត នៅ​កម្ពុជា ក្រោយ​និពន្ធ​អស់​រយៈ​ពេល​ជាង​៤​ឆ្នាំ​​។

​ម្ចាស់​ផលិត​កម្ម​ក្រៅ​ស្រុក​រូប​នេះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​រត់​ភៀស​ខ្លួន​ទៅ​រស់​នៅ​អាមេរិក​តាំង​ពី​អាយុ​២១ឆ្នាំ​ លោក​បាន​ដើរ​ស៊ី​ឈ្នួល​ធ្វើ​ការ​ឲ្យ​​គេ និង​រៀន​បន្ត​ខាង​ផ្នែក​វិស្វករ។ ប៉ុន្តែ​ដោយសារ​ចិត្ត​ស្រលាញ់​ ខាង​ផ្នែក​និពន្ធ​តាំង​ពី​តូច​មក​ហើយ​នោះ លោក​មិន​ដែល​គិត​ថា​បោះ​បង់​ឡើយ​ ទើប​ថ្មី​ៗ​លោក​សម្រេច​ថា​មក​ធ្វើ​រឿង​២​ នៅ​ស្រុក​ខ្មែរ ដែល​២​រឿង​នេះ​​ លោក​ថា​និពន្ធ​តាំង​ពី​ឆ្នាំ​២០១៣​មក​ម៉្លេះ។

បើ​ទោះ​ជា​ថ្មី​ក្នុង​ការ​បើក​ភាព​យន្ត​នេះ​ក៏​ដោយ​ ប៉ុន្តែ​លោក​អះអាង​ថា​មិន​មាន​ការ​បារម្ភ​ឡើយ​ ត្បិត​លោក​មាន​ដៃ​គូ​សហការ​ដើម្បី​ជួយ​ថត​រឿង​នេះ​។ លោក​បាន​លើក​ឡើង​ថា​ ចង់​ធ្វើ​ការ​ធំដុំ​​មិនមែន​សុទ្ធតែ​អាច​ធ្វើ​ម្នាក់​ឯង​ទើប​ជោគជ័យ​នោះ​ទេ ទាល់តែ​មាន​ការ​សហការ​​គ្នា​ពី​មនុស្ស​ជុំ​វិញ។

"ខ្ញុំ​ធ្លាប់​បរាជ័យ​ច្រើន​ដង​ ទោះ​បី​លើក​នេះ​មិន​សម​ប្រកប​ក៏​ខ្ញុំ​នៅ​តែ​ព្យាយាម​ ព្រោះ ខ្ញុំ​បាន​ដាក់​ចិត្ត​ ហើយ​ស្រលាញ់​វា​ខ្លាំង​ខាង​ផ្នែក​និពន្ធ​នេះ"។ ម្ចាស់​ផលិតកម្ម​បន្ថែម។​

អត្ថបទ៖ ថា ម៉ាលីដា