“xXx: Return of Xander Cage” កំពុង​អង្គុយ​កើប​លុយ​ក្នុង​ទីផ្សារ​អន្តរជាតិ

  • 2017-01-23 07:30:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​បែប​វាយ​បាញ់​ប្រហារ “xXx: Return of Xander Cage” របស់​តារា​សម្ដែង​ល្បី Vin Diesel កំពុង​បង្ហាញ​សាច់ដុំ​ខ្លាំងក្លា​​នាំ​មុខ​ក្នុង​ទីផ្សារ​​ភាពយន្ត​អន្តរជាតិ​ ដោយ​ពេល​នេះ​រក​បាន​៥៥,៥​លាន​ដុល្លារ​ហើយ។

ក្នុង​ប្រទេស​ឥណ្ឌា​​ភាពយន្ត​របស់​ផលិតកម្ម Paramount Pictures ​និង​មាន​តួ​ស្រី​បូលីវូដ Deepika Padukone សម្ដែង​ដែរ​នោះ​​កំពុង​រក​បាន​៧,៣​លាន​ដុល្លារ​ ឯ​រុស្សី​​រក​បាន​ ៥,៥​លាន​ដុល្លារ, បារាំង​ ៣,១​លាន​ដុល្លារ, អាល្លឺម៉ង់​និង​ម៉ិកស៊ីកូ​២,៨​លាន​ដុល្លារ, អូស្ត្រាលី​២,៣​លាន​ដុល្លារ​និង​ប្រេស៊ីល​២,២​លាន​ដុល្លារ។

ងាក​ទៅ​តារាង​ប្រាក់​ចំណូល​ក្នុង​ស្រុក Box Office វិញ​​ “xXx: Return of Xander Cage” រក​បាន​២០​លាន​ដុល្លារ ​ឈរ​​លេខ​២​ក្រោម​ភាពយន្ត​រន្ធត់ "Split" ដែល​​ទើប​តែ​បញ្ចាំង​ក្នុង​សប្ដាហ៍​ទី​១​ដូច​គ្នា។ "xXx” វគ្គ​ថ្មី​ដែល​ចំណាយ​ដើម​ទុន​ផលិត​៨៥​លាន​ដុល្លារ​នេះ​​នឹង​ទៅ​ដល់​ប្រទេស​កូរ៉េ​នៅ​ថ្ងៃ​ទី​ ៩ ខែ កុម្ភៈ និង​ចិន​នៅ​ថ្ងៃ​ទី ១០ ខែ កុម្ភៈ៕

ប្រភព៖ Variety   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ