​ប្រាក់ មុន្នី​ឧត្ដម ​គ្រោង​នាំ​ប្រពន្ធ​​ទៅ​​ក្រេបទឹកឃ្មុំ​នៅ​ថៃ​

  • 2017-01-23 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ឆ្នើម​​ជម្រើស​ជាតិ​កម្ពុជា ប្រាក់ ​មុន្នី​ឧត្ដម ​​គ្រោង​នាំ​ប្រពន្ធ​​ឈ្មោះ​ ប្រាក់ ស្រី​រ័ត្ន ​ទៅ​​​ក្រេបទឹកឃ្មុំ​​នៅ​ប្រទេស​ថៃ​ក្រោយ​​រៀប​ការ​កាល​ពី​​ថ្ងៃ​ទី​២២​ ខែ​មករា ឆ្នាំ​២០១៧។

​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប​ព្រះខ័ន​រាជ​ស្វាយរៀង​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ គម្រោង​នាំ​​ប្រពន្ធ​ទៅ​លេង​នៅ​ថៃ មិន​ទាន់​ប្រាកដ​ ១០០​ % ​នោះ​ទេ ​ចំពោះ​ចំនួន​ប៉ុន្មាន​ថ្ងៃ​ក៏​មិន​ទាន់​ប្រាកដ​ដូច​គ្នា​​​។ ប៉ុន្តែ​ប្រពន្ធ​ដែល​ទើប​រៀប​ការ​​ ក៏​បាន​ដឹង​​ពី​គម្រោង​ចង់​ទៅ​ដើរ​លេង​​​នេះ​ដែរ។

​ចំពោះ​ទម្រង់​លេង ឧត្ដម ប្រាប់​ថា ​​នឹង​មិន​ធ្វើ​ឲ្យ​​​ធ្លាក់​ចុះ​​នោះ​ទេ​ទោះ​​រៀប​ការ​រួច​ហើយ​ក្ដី​។ គោល​ដៅ​របស់​គេ​គឺ​ចង់​បង្កើន​ការ​ហ្វឹកហាត់​ឲ្យ​បាន​​ខ្លាំង​ជាង​មុន​មិន​ឲ្យ​ទម្រង់​លេង​ធ្លាក់​ចុះ និង​មិន​ចង់​ឲ្យ​បាត់​បង់​ប្រជាប្រិយភាព​ផង​ដែរ។

​គម្រោង​ចង់​ទៅ​លេង​នៅ​ថៃ​នេះ​ ប្រាក់ មុន្នី​ឧត្ដម ​គ្រោង​ចេញ​ដំណើរ​​ក្រោយ​ប្រកួត​​បាល់ទាត់​សប្បុរសធម៌​​ប្រមូល​ប្រាក់​ជូន​​មន្ទីរពេទ្យ​គន្ធបុប្ផា​នាថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​រួច​រាល់៕ ​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម