​ស្ដេច​ប្រដាល់​ថៃ ​Buakaw ​ទិញ​ឡាន​​​ទំនើប​ Porsche ​តម្លៃ​ជិត​២០​ម៉ឺន​ដុល្លារ

  • 2017-01-23 09:57:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Buakaw Banchamek ​ស្ដេច​ប្រដាល់​ថៃ ​​ទើប​ទិញ​រថយន្ត​ទំនើប​ស៊េរី​ថ្មី​ Porsche Cayman 718 ​​ពណ៌​លឿង​​ប្រភេទ​ Sport Car ​ក្នុង​តម្លៃ​​​៧​លាន​បាត (១៩៨៣០០​ដុល្លារ) កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

Buakaw កាន់​កម្រង​ផ្កា​ ពេល​ទិញ​រថយន្ត​ថ្មី

រថយន្ត​ថ្មី​​របស់​​អ្នក​ប្រដាល់​ឆ្នើម​មក​ពី​ខេត្ត​សូរិន​​រូប​នេះ​ ទើប​ចេញ​និង​ដាក់​លក់​កាល​ចុង​ឆ្នាំ​២០១៦​ថ្មី​ៗ​នេះ​ទេ។ Porsche Cayman 718 ​មាន​​ម៉ាស៊ីនTurbo សីឡាំង​៤ ទំហំ​​​២,០​លីត្រ, ​​ទ្វារ​២​ អាច​បើក​​​ពី​ល្បឿន​០-១០០​គីឡូម៉ែត្រ/ម៉ោង ត្រឹម​៥​,១​វិនាទី និង​មាន​ល្បឿន​អតិបរមា​ជាង​ ២៧៥​​គីឡូម៉ែត្រ/ម៉ោង។

Buakaw ជា​​កីឡាករ​ប្រដាល់​ម្នាក់​ ដែល​មាន​ចំណូល​ច្រើន​ ​និង​ធ្លាប់​ដូរ​ស៊េរី​រថយន្ត​​ និង​ម៉ូតូ​ទំនើបៗ​ជា​ច្រើន។ អ្នក​ប្រដាល់​វ័យ​៣៤​ឆ្នាំ​រូប​នេះ ពី​មុន​ធ្លាប់​​ជិះ​ម៉ូតូ Ducati Multi Strada, Ducati Tasmanian, រថយន្ត​ BMW 5 Series និង​ BMW E60..ផង​ដែរ៕

ប្រភព៖ Kapook   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​