Wow! ទិញ​ Galaxy A ២០១៧ ថែម​ជូន​ច្រើន​ដល់ម្លឹង​!

  • 2017-01-23 11:32:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ល្អ​សម្រាប់​អ្នក​គាំ​ទ្រ​ទូរស័ព្ទ​​Samsung ទាំងអស់ ! ព្រោះ​ពេល​នេះ​ត្រកូល​Galaxy A ២០១៧ បាន​ដាក់​លក់​ជា​ផ្លូវ​ការ​​ហើយ​នៅ​កម្ពុជា ជាមួយ​កម្មវិធី​ផ្ដល់​ជូន​ពិសេស​បន្ថែម​សម្រាប់​រាល់​ការ​ទិញ​ Galaxy A ស៊េរី​ 2017 ម៉ូ​ឌែល​ណា​មួយ​ដូចជា​ Galaxy A7​ Galaxy A5​ ឬ​Galaxy A3 ​អ្នក​នឹង​ទទួល​បាន​​ដូច​ជា​ ៖

  • Power​ Bank​ 10,000mAh​
  • ​ដង​ថត​Selfie Bluetooth
  • Clear Cover ស្រ្គីន​ការ​ពារ​
  • Holding Ring ដែល​មាន​ស្រេច​ក្នុង​ប្រអប់​ទូរស័ព្ទ​
  • ស៊ីម​កាត​គម្រោង​Power+1 រហូត​ដល់​ថ្ងៃ​ទី​21 មេសា​ ពី​ក្រុម​ហ៊ុន​ Smart

​ក្នុង​កម្មវិធី​ដាក់​សម្ពោធ​លក់ Galaxy A ស៊េរី 2017ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ ទី២១​ មករា ២០១៧ នៅ​ភ្នំពេញ ក្រុមហ៊ុនSamsungប្រចាំ​នៅ​កម្ពុជា​បាន​បើក​ទូលាយ​​​ឲ្យ​មហាជន​ទាំងអស់ចូលរួម​ទស្សនា ស្ទាប ប៉ះ កាន់​ និងសាក​ល្បង​ប្រើ Galaxy A ស៊េរី 2017ទាំង​បី​ ដើម្បី​ឲ្យដឹង​ច្បាស់​ថា​ទូរស័ព្ទ​ស៊េរីថ្មី​នេះ ទំនើប ស្អាត​ និង​ប្លែក​ពី​ស៊េរី​ចាស់​យ៉ាង​ម៉េច​ខ្លះ​។​

លក្ខណៈ​ពិសេស​របស់ទូរស័ព្ទ​ Galaxy A​ ស៊េរី​ 2017​ រួម​មាន​ ៖​

  • កាមេរ៉ា​មុខ​ និង​ក្រោយ​ទំហំ​ ១៦ Mgp (Galaxy A7 និង Galaxy A5)
  • មុខ​ងារ IP68 ជា​អាវ​ក្រោះ​ការពារ​ជ្រាប​ទឹក​ជម្រៅ​រហូត​ដល់​ ១.៥ម៉ែត្រ​ រយៈ​ពេល​ 30នាទី អាចការពារ​ធូលី
  • មុខ​ងារ​ស្កេន​ក្រយៅ​ដៃ​
  • USB​-C​ សម្រាប់​សាក​ថ្ម
  • Galaxy A7 មាន​អេក្រង់​ធំ​រហូត​ដល់​៥.៧ អ៉ីញ
  • មាន​ថ្ម​ទំហំ​ធំ​រហូត​ដល់​ ៣៦០០mAh
  • មាន​ Ram ៣GB និង​មេម៉ូរី​ម៉ាស៊ីន​ ៣២GB
  • Galaxy A5 និង Galaxy A3 ក៏​មាន​លក្ខណៈ​ពិសេស​ប្រហែល​នឹង​ Galaxy A7 ដែរ។​

លោក Seungho​ Choi អគ្គ​នាយក​គ្រប់​គ្រង​សាខា​ក្រុម​ហ៊ុន​ថៃ​សាម​សុង​អេឡិក​ត្រូ​និក​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​និយាយ​ក្នុង​ឱកាស​សម្ពោធ​នេះ​​ថា​ « ទូរស័ព្ទ Galaxy A7 Galaxy A5 និង Galaxy A3 ស៊េរី 2017 របស់​យើងត្រូវ​បាន​​ផលិត​ឡើង​ជាមួយ​ការ​វិវឌ្ឍន៍បច្ចេកវិទ្យា​ថ្មីៗ ​ការរចនាដ៏​​ប្រណីត ប្រតិបត្តិការ​ប្រកប​ដោយ​ថាមពល និង​ជា​ទូរស័ព្ទដែល​ផ្តល់​ភាព​ងាយ​ស្រួល​បំផុត​ដល់​អ្នកប្រើ​ប្រាស់»។​

ព័ត៌​មាន​​បន្ថែម​​សូមចូលទៅកាន់ Samsung Cambodia ឬ ទាក់ទង​ទូរស័ព្ទ​លេខ​ ០២៣ ៩៩៩៣ ២៣២។​

ដោយ៖​ លីដា

អត្ថបទពេញនិយម