មក​វិញ​លើក​នេះ ហង្ស​ សុជាតា​ ​ត្រៀម​គម្រោង​ពិសេស​ជូន​អ្នក​គាំ​ទ្រ​

  • 2017-01-25 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហង្ស សុជាតា បាន​ត្រឡប់​មក​វិញ​បន្ទាប់​ពី​ផ្អាក​ចេញ​ចម្រៀង​ថ្មី​ អស់​​មួយ​រយៈ​ធំ ហើយ​ពេល​បាន​ចេញ​បទ​ចម្រៀង​ថ្មី​ជាមួយ នីកូ និង​ប្រាប់​គម្រោង​ថ្មី​បន្ថែម​សម្រាប់​ឆ្នាំ​​២០១៧ នេះ។

ហង្ស សុជាតា លើក​ឡើង​ថា​ការ​ត្រឡប់​មក​លើក​នេះ​ ជា​កាដូ​ពិសេស​សម្រាប់​អ្នក​គាំទ្រ​ដែល​តែង​តែ​ទន្ទឹង​រង់ចាំ​ខ្លួន ហើយ​នេះ​ជា​លើក​ទី​១​សម្រាប់​នាង​ និងនីកូ​ ដែល​បាន​ចេញ​ចម្រៀង​រួម​គ្នា។ ក្នុង​ឆ្នាំ​នេះ​នាង​ក៏​មាន​គម្រោង​ថ្មី​ៗ​សម្រាប់​អ្នក​គាំទ្របន្ថែម​ទៀត​ផង​ដែរ​ ក្នុង​ការ​ចេញ​ចម្រៀង​ថ្មី ជាពិសេស​គឺ Original Song តែ​ម្ដង ប៉ុន្តែ​​ដំបូង​ចង់​ផ្ដោត​ទៅ​លើ​បទ​ចម្រៀង​ដែល​បាន​សហការ​ជាមួយ​តារា​ចម្រៀង​វ័យ​ក្មេង​ នីកូ សិន។

“ធ្វើការ​ជាមួយ​ នីកូ គឺ​សប្បាយ​និង​សង់​តង់​គ្នា​ល្អ ហើយ​គាត់​ជា​តារា​ប្រុស​ទី​១ ដែល​ខ្ញុំ​ច្រៀង​ជាមួយ​​​ហើយ​បាន​ចេញ​ចម្រៀង​ជា​ផ្លូវ​ការ​បែប​នេះ ហើយ​ខ្ញុំ​ក៏​ត្រៀម​ការងារ​ថ្មី​បន្ថែម​ដែរ​​សម្រាប់​ឆ្នាំ​នេះ" ម្ចាស់​បទ "សាក​ល្បង​ស្នេហ៍​បង​ម្ដង​ទៀត​" បន្ថែម។

ចំណែក​ នីកូ វិញ​បាន​ប្រាប់ Sabay ថា​បទ​ "សាក​ល្បង​ស្រលាញ់​គ្នា​ម្ដង​ទៀត" ដែល​ទើប​ចេញ​ថ្មី​ៗ​នេះ​នោះ​គឺ​ជា​បទVersion ​ ថ្មី​របស់​បទ "សាក​ល្បង​ស្នេហ៍​បង​ម្ដង​ទៀត​" ដោយ​គ្រាន់​តែ​កែ​សម្រួល​ភ្លេង​ និង ទំនុក​ច្រៀង​បន្តិច​បន្តួច ដើម្បី​ឲ្យ​សង់​តង់​ជាមួយ​និង ចម្រៀង​ឆ្លង​ឆ្លើយ ព្រោះ​ Version ដំបូង​របស់​បទ​នេះ​បក​ស្រាយ​ដោយ កញ្ញា ហង្ស សុជាតា ម្នាក់​ឯង។ នីកូ បន្ថែម​ទៀត​ថា សម្រាប់​វីដេអូ​ចម្រៀង​បទ​នេះ​នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ៕

តោះ​ស្ដាប់​បទ​"សាក​ល្បង​ស្រលាញ់​គ្នា​ម្ដង​ទៀត" Version ថ្មី​ទាំង​អស់​គ្នា៖

​​

អត្ថបទ៖ Samedy