Celta ទម្លាក់​ Real ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ Copa del Rey

  • 2017-01-26 00:44:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង​ ​Real Madrid បាន​ហាល​អាវ​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន Copa del Rey បន្ទាប់​ពី​ជើង​ទី​១​ចាញ់​ Celta Vigo ១-២ ហើយ​ជើង​ទី​២​យប់​មិញ​ស្មើ​គ្នា​ ២-២។

Cristiano Ronaldo

ការ​ប្រកួត​នៅ​កីឡដ្ឋាន Balaídos ម្ចាស់​ផ្ទះ​មាន​​ឱកាស​នាំ​មុខ​១​​មុន​ ជា​គ្រាប់​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ខ្សែ​ការពារ Danilo ក្រោយ​អ្នក​ចាំ​ទី Kiko Casilla របស់​ Real Madrid ​សង្គ្រោះ​បាល់​ពី​ការ​ស៊ុត​របស់​ Celta ហើយ​ខ្ទាត​ទៅ​ប៉ះ​ជើង Danilo។ ​នាទី​៦២ Cristiano Ronaldo បាន​ផ្ដល់​ក្ដី​សង្ឃឹម​ឲ្យ​ក្រុម​លោក Zidane វិញ​ក្រោយ​ទាត់​បាល់​ Free Kick ពី​ចម្ងាយ​បញ្ចូល​ទី​យ៉ាង​ល្អ​។

នៅ​នាទី​៨៥ Daniel Wass ស៊ុត​សម្រេច​គ្រាប់​ទី​២​ ក៏​ជា​គ្រាប់​ទម្លាក់​ Real ចេញ​ពី​កម្មវិធី​ផង​ដែរ ហើយ​នៅ​ចុង​ម៉ោង​នាទី ៩០​ Lucas Vázquez ដែល​ទើប​ប្ដូរ​ចូល​ បាន​តែត​​តាម​ស្មើ​ ២-២ តែ​លទ្ធផល​ទាំង​២​ជើង​មិន​អាច​ឲ្យ​ Real Madrid ឈាន​ទៅ​វគ្គ​បន្ត​បាន​ទេ។ ១គូ​ទៀត​ Atl Madrid ក៏​បាន​ឈាន​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែរ​ក្រោយ​ស្មើ​គ្នា​ ២-២ ជាមួយ Eibar លទ្ធផល​ទាំង​២​ជើង​គឺ ឈ្នះ ៥-២៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម