Barca ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្រោយ​ឈ្នះ Sociedad ៥-២

  • 2017-01-27 02:36:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FC Barcelona បាន​ឈាន​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន Copa del Rey សារ​ជា​ថ្មី​បន្ទាប់​ពី​យក​ឈ្នះ​ Real Sociedad ៥-២ (សរុប​ទាំង​២​ជើង ៦-២)។

Denis Suarez

ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​ទាំង​សង​ខាង​ ជិត​៦​ម៉ឺន​នាក់​ Denis Suarez  ស៊ុត​បញ្ចូល​ទី​ត្រឹម​១៧​នាទី​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ​១ មុន​។ ចូល​ដល់​វគ្គ​ទី​២ ខ្សែ​ការពារ Sociedad បាន​ឈូស​ជើង​ Neymar ដួល​នៅ​តំបន់​គ្រោះ​ថ្នាក់​ ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​ពិន័យ​បាល់​ប៉េណាល់ទី​ ហើយ Messi ជា​អ្នក​ស៊ុត​បាន​សម្រេច​នៅ​នាទី ៥៥។

​នាទី​៦២ Juanmi ដែល​ទើប​ប្ដូរ​ចូល​ បាន​ទាត់​រំលង​អ្នក​ចាំ​ទី Cillessen ឲ្យ Real Sociedad តាម​បាន​១​គ្រាប់​វិញ​។ យ៉ាង​ណា​ក៏​ដោយ នាទី​៦៣​ Suarez ស៊ុត​បាន​សម្រេច​គ្រាប់​ទី​៣​ឲ្យ​ Barcelona នាំ​មុខ ៣-១។

ការ​ប្រកួត​កាន់​តែ​តានតឹង​នៅ​ពេល ក្រុម​ភ្ញៀវ​តាម​បាន​១​គ្រាប់​ទៀត​ដោយ Da Silva នៅ​នាទី​៧៣ ប៉ុន្តែ​ Turan និង Denis Suarez បន្ថែម​ម្នាក់​១​គ្រាប់​ នាទី ៨០​ និង​៨២ ធ្វើ​ឲ្យ​ ក្រុម​លោក Enrique ឈាន​ទៅ​វគ្គ​បន្ត​ដោយ​សុវត្ថិភាព។ នេះ​គឺ​ជា​ការ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​លើក​ទី ៧​រដូវ​កាល​ជាប់​ៗ​គ្នា​របស់ Barcelona ហើយ​ប្រកួត​បន្ទាប់​ពួក​គេ​អាចប៉ះ Celta Vigo, Atletico Madrid ឬ​ Alaves៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម