កម្ពុជា​​​ទទួល​​​ភារកិច្ច​​​ធ្វើ​​​ ម្ចាស់​​ផ្ទះ​​ពាន​រង្វាន់​មិត្តភាព​ក្លឹប​បាល់​ទាត់​អាសុី​ ២០១៧

  • 2017-01-29 03:17:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​មិត្តភាព​ក្លឹប​បាល់​ទាត់​អាសុី​ឆ្នាំ ២០១៧ នឹង​ត្រូវ​​ធ្វើឡើង​នៅ​​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ថ្ងៃ​ទីថ្ងៃ​ទី១ ដល់​៥ ខែ​កុម្ភៈដែល​មាន​ក្រុម​មក​ពី​បណ្ដា​ប្រទេស​​ក្នុង​អាស៊ាន​ចូល​រួម​ប្រកួត។

តាម​ការ​ឲ្យ​ដឹង​ពី​ទំព័រ​ហ្វេកបុក​ផ្លូវការ​របស់​ក្លឹប​​ក្រសួង​ការពារ​ជាតិ ការ​ប្រកួត​មិត្តភាព​នេះ​ធ្វើឡើង​ពីថ្ងៃ​ទី១ ដល់​៥ ខែ​កុម្ភៈ នៅ​ពហុកីឡដ្ឋាន​ជាតិ ដោយមាន​ការចូលរួម​ពីក្រុម​ចំនួន​ ៤ នាថ្ងៃ​ទី ១ ខែ​កុម្ភះ​ម៉ោង ៤ល្ងាច ព្រខ័នរាជ​ស្វាយរៀង ត្រូវ​ជួប​ជាមួយ Petaling Jayarangers FC (ម៉ាឡេស៊ី) និង​ក្រសួង​ការពារ​ជាតិ ត្រូវ​ជួប​ជាមួយ Warriors FC (សិង្ហបុរី) នៅម៉ោង ៧យប់។ ថ្ងៃទី​២ Warriors ត្រូវ​ជួប​ជាមួយ ស្វាយរៀង (៤ល្ងាច) និង Petaling ត្រូវ​ជួប​ជាមួយ ទ័ព (៧យប់) និង​ថ្ងៃទី​៣ Warriors vs Petaling (៤ល្ងាច) និង ទ័ព vs ស្វាយរៀង (៧យប់)។

កុំ​ភ្លេច​រង់ចាំ​តាម​ដាន​ទាំង​អស់​គ្នា៕

ក្លឹប​​ក្រសួង​ការពារ​ជាតិ
តារាង​ការ​ប្រកួតពាន​រង្វាន់​មិត្តភាព​ក្លឹប​បាល់​ទាត់​អាសុី​ឆ្នាំ ២០១៧

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម