ម៉ៅ​ គីម​ធីតា លួច​អ្វី​ខ្លះ​ពី​ សុខ​ សោម៉ា​វត្តី​

  • 2017-01-29 09:54:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត​ ម៉ៅ គីមធីតា បាន​ប្រាប់​ Sabay ថា​អ្នក​នាង សុខ សោម៉ា​វត្តី គឺ​ជា​សិល្បៈ​រៀម​ច្បង​ដែល​នាង​គោ​រព​ ស្រឡាញ់​ និង​លួច​Style សម្តែង​មួយ​ចំនួន​ពី​​អ្នក​មេ​ម៉ាយ​កូន​មួយ​រូប​នេះ​ផង​ដែរ​។

តួ​អង្គ​នាង​គីននីក្នុង​រឿង​ "មន្ត​ស្នេហ៍​លេខា​" បាន​បន្ត​ថា រាល់​ការ​សម្តែង​របស់​អ្នក​នាង​ សុខ​ សោម៉ា​វត្តី គឺ​បាន​ដិត​ដាម​​ក្នុង​អារ​ម្មណ៍​របស់​នាង​ទាំង​ការ​ប្រើ​ប្រាស់​ទឹក​មុខ​កាយ​វិការ​​ ជា​ពិសេស​គឺ Style ក្រ​មិច​ក្រ​មើម​​តែ​ម្តង​។ "ច៎ាស​បង​មាន​​ Fan មួយ​ចំនួន​បាន​សួរ​ខ្ញុំ​ថា​ Style ក្រ​មិច​ក្រ​មើម​មួយ​ចំនួន​របស់​ខ្ញុំ​នៅ​ពេល​សម្តែង​មើល​ទៅ​ស្រដៀង​បង​តី​ ខ្ញុំ​បាន​ប្រាប់​គាត់​វិញ​ថា​ដោយ​សារ​ខ្ញុំ​ស្រ​ឡាញ់​បង​តី​ ទើប​ខ្ញុំ​រៀន​លួច​រៀន​Style ខ្លះៗ​ពី​គាត់​"។ ម៉ៅ គីម​ធីតា បន្ថែម​។

ស្រី​ស្អាត​ក្នុង​រឿង​ "សួ​ស្តី​លោក​គ្រូ​កំលោះ​" បាន​បញ្ជាក់​ថា​ មូល​ហេតុ​ដែល​នាង​​ស្រឡាញ់​ចូល​ចិត្ត​​អ្នក​នាង​ សុខ សោម៉ា​វត្តី​ បន្ទាប់​ពី​បាន​ថត​រឿង​ជា​ច្រើន​មួយ​គ្នា​រួច​មក​ទើប​ដឹង​ថា​ សុខ សោម៉ា​វត្តី​ ជា​តារា​សម្តែង​ស្រី​មួយ​រូប​ដែល​មិន​​មាន​ឬក​ពា​ឆ្មើង​ឆ្មៃ​ តែង​តែ​គោ​រព​ស្រ​ឡាញ់​ និង​ផ្តល់​តម្លៃ​ឲ្យ​អ្នក​ដែល​រួម​ការ​ងារ​ជា​មួយ​ ដោយ​មិន​ដែល​តម្លើង​ខ្លួន​ថា​ជា​តារា​សម្តែង​ស្រី​ជួ​រ​មុខ​របស់​កម្ពុជា​ឡើយ​​៕

​​​​​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន