តារា​កម្ពុជា​ ១៤​ ដួង​នេះ ​អ្នក​គាំទ្រ​ថា​មុខ​ស្រដៀង​គ្នា

  • 2017-01-30 23:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​សង្គម​​​សិល្បៈ​ប្រទេស​កម្ពុជា​ មាន​តារា​ស្រី​ប្រុស​ជា​ច្រើន​​នាក់​ ដែល​​រីក​ដុះ​ដាល​ជា​បន្ត​បន្ទាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ មិន​ថា​តារា​ចម្រៀង​ តារា​សម្ដែង តារា​កំប្លែង ឬ តារា​បង្ហាញ​ម៉ូដ​នោះ​ទេ ហើយ​តារា​ចំនួន​អ្នក​គាំទ្រ​អាច​នឹង​​យល់​ច្រឡំ​ដោយ​សារ​ពួក​គេ​មាន​ទម្រង់​មុខ​ស្រដៀង​គ្នា។

តារា​ ១៤ ដួង​ខាង​ក្រោម​នេះ​ អ្នក​គាំទ្រ​ថា​មុខ​ស្រដៀង​គ្នា៖

១.តារា​សម្ដែង បូ ចាន់​ដាណែត តួ​ឯក​ស្រី​ក្នុង​រឿង​ "ទឹក​ភ្នែក​កក" មាន​​អ្នក​គាំទ្រ​មួយ​ចំនួន​លើក​ឡើង​ថា​មុខ​ស្រដៀង​នឹង ឌុច លីដា ។

ឌុច លីដា និង បូ ចាន់​ដាណែត

២. តារា​សម្ដែង ភើយភើយ ទទួល​ស្គាល់​ថា​ខ្លួន​មុខ​ស្រដៀង ពិធីការិនី ជីជី។

ភើយភើយ និង ជីជី

៣. តារា​សម្ដែង ផាន់ ផាត់ណា មាន​អ្នក​គាំទ្រ​និយាយ​មុខ​ស្រដៀង​តារា​កូន​កាត់​ឥណ្ឌា ប៊ីរីយ៉ា។

ប៊ីរីយ៉ា និង ផាន់ ផាត់ណា

៤. តារា​ចម្រៀង អ៊ួង សូរិយា បាន​បង្ហាញ​អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គម​ថា​ មាន​អ្នក​គាំទ្រ​ខ្លួន​មួយ​ចំនួន​និយាយ​ថា​ខ្លួន​​មាន​មុខ​ស្រដៀង Bross La។

៥. តារា​ចម្រៀង Alexta Kava ថា​ទៅ​ណា​មក​ណា​គេ​តែង​សួរ​ថា​ជា​ប្អូន​ស្រី​របស់​តារា​ចម្រៀង សីហា មែន​ទេ? ព្រោះ​មុខ​ស្រដៀងៗ។

សីហា និង Alexta

៦. តួអង្គ​ ភីរៈ ក្នុង​រឿង "ស្រទន់​មន្ត​ស្នេហ៍" មាន​អ្នក​គាំទ្រ​ជា​ច្រើន​ច្រឡំ​ថា​ជា​ លោក ចាប សោមចាន់រិទ្ធ ដែល​ជា​ផលិតករ​ភាព​យន្ត​ខ្នាត​ខ្លី​។

តួអង្គ​ ភីរៈ និង ចាប សោមចាន់រិទ្ធ

៧. តារា​ចម្រៀង​ពន្លក​ថ្មី​នៃ​ផលិត​កម្ម​សាស្តា​ លីម ជា​ខាវ បាន​ប្រាប់​ Sabay ថា​ នៅ​ពេល​ដែល​ដើ​រទៅ​ណា​មក​ណាបង​ប្អូន​មួយ​ចំនួន​មាន​ការ​យល់​ច្រ​ឡំ​​ និង​បាន​ហៅ​លោក​ថា​ ពេជ្រ ថា​ណា៕

ពេជ្រ ថា​ណា និង លីម ជា​ខាវ

ចុចអាន៖ ដួង​​​ត្រូវ​អ្នក​លេង​អ៊ីនធឺណិត​​​ថា​មុខ​ស្រដៀង​តារា​បរទេស

ប្រិយមិត្ត​ទាំង​អស់​មាន​ដឹង​ថា​តារា​កម្ពុជារូប​ណា​ទៀត​ទេ​មាន​មុខ​ស្រដៀង​គ្នា?​​​​​​

អត្ថបទ៖ Samedy

អត្ថបទពេញនិយម