ស៊យ​ជាន់​លើ​ស៊យ ណាខុន និង ដេវីដ ​យប់​មិញ

  • 2017-01-31 02:26:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកG-Devith និង លោក ណាខុន ត្រូវ​បាន​ចោរ​គាស់​​កញ្ចក់​ឡាន​កាល​ពី​យប់​មិញ ដោយ​ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ទី​កន្លែង​ផ្សេង​គ្នា។

ហេតុការណ៍​​ទី១ កើត​ឡើង​​ចំពោះ​តារា​ចម្រៀង​ Original Song លោក G-Devith ដោយ​ឡាន​ Toyota Tundra របស់​លោក​បាន​ចត​នៅ​មុខ​ផ្ទះ ត្រូវ​បាន​ចោរ​គាស់​យក​កញ្ចក់ខាង​ឆ្វេង។ បន្ទាប់​ពី​បាន​ដឹង​ភ្លាមៗ G-Devith បាន​រៀបរាប់​ហេតុការណ៍​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ធ្វើ​ឲ្យ​Friend របស់​លោក​មាន​ការ​អាណិត​និង​សោកស្ដាយ​គ្រប់​គ្នា។

មុន​ចោរ​គាស់​យក​កញ្ចក់​ឡាន​ ថ្មីៗ​នេះ​ G-Devith ត្រូវ​បាន​​អ្នក​រៀប​ចំ​ការ​ប្រគំតន្ត្រី​១រូប​ បោក​ប្រាស់ ដោយ​ជួល​ទៅ​ច្រៀង​មិន​ឲ្យ​​ប្រាក់​ផង​ដែរ។​

ហេតុការណ៍​ទី២ កើត​ឡើង​លើ​តារា​សម្ដែង​​លោក ណាខុន ដោយ​ឡាន Toyota corolla២០០៣ របស់​លោក​ចត​នៅ កោះពេជ្រ​ទី​ដែល​លោក​​ទៅ​ច្រៀង​ក្នុង​មង្គល​ការ​គេ។ ឡាន​របស់​ ណាខុន ត្រូវ​បាន​ចោរ​គាស់​យក​កញ្ចក់ខាង​ឆ្វេង​ដូច​ G-Devith ដែរ។ ណាខុន មិន​ត្រឹម​តែ​ចោរ​គាស់​កញ្ចក់​​ឡាន​ប៉ុណ្ណោះ​ទេ​ តារា​រូប​នេះ​ហាក់​ដូច​ជា​រាសីដាក់​ខ្លាំងព្រោះ​ទាំង​ Facebook និង Instagram ត្រូវ​បាន​ជន​អនាមិក​Hack ថែម​ទៀត​ផង៕

អត្ថបទ៖ ខុត សីហា

អត្ថបទពេញនិយម