"កុំ​​ខ្វល់​​នយោបាយ​អន្តោប្រវេសន៍​​លោក​ ​ដូណាល់ ត្រាំ" មេ Amazon ប្រាប់​​បុគ្គលិក​​​​ខ្លួន​

  • 2017-01-31 07:46:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​Jeff Bezos​ ​នាយក​ប្រតិបត្តិ​ ​និង​ស្ថាបនិក​ផ្សារ​ទំនិញ​តាម​អ៊ីនធឺណិត​ ​Amazon​ ​បាន​ប្រកាស​មិន​ទទួល​យក​គោល​នយោបាយ​​រឹតត្បិត​ជនអន្តោប្រវេសន៍​របស់លោក​ដូណាល់​ ​ត្រាំ។

កំពូល​មហាសេដ្ឋី​បច្ចេកវិទ្យា​រូប​នេះ​បាន​ចេញ​សារ​អេឡិចត្រូនិក​ទៅ​កាន់​បុគ្គលិក​របស់​ខ្លួន​ថា ​​ក្រុមហ៊ុន​នឹង​ការពារ​ពួក​គេ​ឲ្យ​អាច​ធ្វើការ​ ​និង​មាន​សិទ្ធ​រស់​នៅ​លើ​ទឹកដី​អាមេរិក​បាន​ធម្មតា​ ​ខណៈ​មួយ​ចំនួន​នៃ​បុគ្គលិក​ទាំង​នោះ​មាន​ដើម​កំណើត​ក្នុង​ប្រទេស​ដែល​ដូណាល់​ ​ត្រាំ​ ​ផ្អាក​ផ្ដល់​ទិដ្ឋាការ។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ ​Jeff Bezos​ ​ប្រឆាំង​ប្រធានាធិបតី​ទី​ ​៤៥​ ​របស់​អាមេរិក​ ​លោក​​ដូណាល់ ត្រាំ​។ ​កាល​ពី​ពេល​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​សារព័ត៌មាន​ ​The Washington Post​ ​ដែល​គ្រប់គ្រង​ដោយ​មហាសេដ្ឋី​រូប​នេះ​ ​តែង​ចេញ​ផ្សាយ​ព័ត៌មាន​ជា​ច្រើន​ទាក់ទង​រឿង​អាស្រូវ​លោក​ ​ដូណាល់ ត្រាំ​ផង​ដែរ៕

ប្រភព៖ Cnet   ប្រែ​សម្រួល៖ រដ្ឋ