“បែក​ថ្ងៃ​​នេះ មិន​ប្រាកដ​ថា​មិន​វិល​វិញ... ខ្ញុំ​យំ ​ព្រោះ​តែ​អ្នក​ទាំង​អស់​គ្នា” ចាន់ វឌ្ឍនាកា

  • 2017-02-01 02:08:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ការ​លា​គ្នា​ជាមួយ​អ្នក​គាំទ្រ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កាល​ពី​យប់មិញ ​ដោយ​ម្នាក់​ៗ​ទឹក​ភ្នែក​ហូរ​ស្រក់​ដោយ​មិន​ដឹង​ខ្លួន​នោះ ​ខ្សែ​ប្រយុទ្ធ ​ចាន់ ​វឌ្ឍនាកា ​បាន​សរសេរ​សារ​មួយ​ផ្ញើ​ជូន​អ្នក​គាំទ្រ។

ដោយ​អត្ថន័យ​សារ​នោះ​ពិត​ជា​មាន​ន័យ​មែនទែន ​ដែល​ចង់​បញ្ជាក់​ថា​រូបគេ​ចាកចេញ​ទៅ​មែន ប៉ុន្តែ​នៅ​ថ្ងៃ​ណាមួយ​នឹង​ត្រលប់​មក​ជួយ​កម្ពុជា​និង​ក្រុម​បឹង​កេត​អង្គរ​វិញ​ជាក់ជា​មិន​ខាន។ ​ទឹក​ភ្នែក​របស់​អ្នក​ស្រុក​កំពត​ម្នាក់​នេះ​ស្រក់​យប់​មិញ ​គឺ​ដោយសារ​តែ​ទំហំ​ទឹក​ចិត្ត​របស់​អ្នក​គាំទ្រ ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន ​អម​ជាមួយ​ចម្រៀង​មួយ​បទ​របស់​ក្លឹប​ទៀត​នោះ​គឺ​កាន់​តែ​មាន​មនោសញ្ចេតនា​ហួស​ទៅ​ទៀត។

​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប​​បឹង​កេត​អង្គរ​​ ចាន់ វឌ្ឍនាកា ​បាន​ចុះ​កុង​ត្រា​លើ​កិច្ច​សន្យា​ខ្ចី​ជើង​ចំនួន ១​រដូវ​កាល​ កាល​ពី​ល្ងាច​​​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៧ នេះ​ជា​មួយ​ក្លឹប Fujieda MYFC របស់​ប្រទេស​ជប៉ុន៕​

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម