“Shaw" អ្នក​ចាំ​ទី​មាឌ​ធំ​ដែល Arsenal អាច​ប្រឈម​មុខ​នៅ FA Cup

  • 2017-02-01 02:57:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sutton United មក​ពី​លីគ​លំដាប់​ទី​៥​របស់​អង់គ្លេស (National League) បាន​ចាប់​ឆ្នោត​ប៉ះ​ក្រុម​ខ្លាំង​នៅ​លីគ​កំពូល​ Arsenal សម្រាប់​ការ​ប្រកួត​ FA Cup ជុំ​ទី​៥។

Wayne Shaw

មុន​មក​ដល់​វគ្គ​នេះ Sutton United បាន​ផ្ដួល​ Leeds United ១-០​ យ៉ាង​ភ្ញាក់​ផ្អើល​កាល​ពី​ជុំ​ទី​៤​ដើម្បី​ប៉ះ​Arsenal ដែល​ជា​បង​ធំ​នៅ​ពាន​ FA Cup ធ្លាប់​ឈ្នះ​ពាន​នេះ​១២​លើក​​ ហើយ​៣​រដូវ​កាល​ចុង​ក្រោយ​ពួក​គេ​ធ្លាប់​លើក​ពាន​រហូត​២​ដង។ ​

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ Sutton United ដែល​ជា​ក្រុម​ពាក់​កណ្ដាល​អាជីព​មាន​អ្នក​ចាំទី​ដៃ​ទី​២​ម្នាក់​មាឌ​ធំ​ដែល​រូប​គេ​អាច​ត្រូវតទល់ជាមួយ​កីឡាករ​កំពូល​ៗ​របស់ Arsenal ប្រសិន​បើ​មាន​ឱកាស​ចូល​លេង។ អ្នក​ចាំទី​នោះ​មាន​ឈ្មោះ​ថា Wayne Shaw ជា​ជនជាតិ​អង់គ្លេស​ មាន​វ័យ​រហូត​ដល់​៤៥​ឆ្នាំ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ វីរ័ត្ន