ល្ងាច​នេះ ​ពាន​មិត្ត​ភាព​អន្តរជាតិ​របស់​ទ័ព​ចាប់​ផ្ដើម​ប្រកួត​ហើយ

  • 2017-02-01 06:22:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ Asia Club Pre-Season Championship (ACC) ​ដែល​មាន​៤​ក្រុម​ចូល​រួម​ប្រកួត ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ចាប់​ពី​ល្ងាច​នេះ​ត​ទៅ​ហើយ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

៤​ក្រុម​ដែល​ចូល​រួម​ប្រកួត​ពាន​រង្វាន់​នេះ​រួម​មាន ​ក្រសួងការពារ​ជាតិ ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​Warriors FC (សិង្ហបុរី) ​និង​ក្រុម​ Petaling Jayarangers FC (ម៉ាឡេស៊ី) ។ ​ដោយ​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១​នេះ​រហូត​ដល់​ថ្ងៃ​ទី​៥​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​នេះ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ​ក្នុង​ថ្ងៃ​បើក​ឆាក​នេះ​ដែរ ​ក្រុម​ប្រកួត​ដំបូង​គេ​គឺ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​ត្រូវ​ប៉ះ​ក្រុម​ Petaling Jayarangers FC (ម៉ាឡេស៊ី) ​វេលា​ម៉ោង​៤​រសៀល ​និង​ក្រុម​ក្រសួង​ការពារ​ជាតិ​ប៉ះ​ក្រុម​ខ្លាំង ​​Warriors FC (សិង្ហបុរី) ​នៅ​ម៉ោង​៧​ល្ងាច។

ចំពោះ​ការ​ប្រកួត​នេះ​ដែរ ​ប្រិយមិត្ត​អាច​រក​ទិញ​សំបុត្រ​បាន​នៅ​ស្ដាត​ចាស់​និង​កន្លែង​លក់​សំបុត្រ​នៅ​មុខ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ​ដោយ​១​សំបុត្រ​អាច​មើល​បាន​២​ប្រកួត​នេះ​តែ​ម្ដង ​ក្នុង​តម្លៃ​១២ ០០០​រៀល​មាន​ដំបូល ​និង​៦​ពាន់​រៀល​អត់​ដំបូល៕

អត្ថបទ៖ មុន្នីរម្យ