Warriors FC ​មាន​ប្រវត្តិ​ខ្លាំង​អីចឹង ​​បាន​ទ័ព​ស៊ី​តឹង​ខ្លាំង​ណាស់

  • 2017-02-02 02:22:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រកួត​មិត្តភាព​អន្តរជាតិ​ម្សិលមិញ​នេះ ​ក្រុម​ក្រសួង​ការពារ​ជាតិ​របស់​កម្ពុជា ​បាន​យក​ឈ្នះ​ក្រុម Warriors FC ​របស់​សិង្ហបុរី​ដោយ​លទ្ធផល​ ២-១ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

ការ​ប្រកួត​ខាង​លើ​នេះ​ពិត​ជា​ស្វិតស្វាញ​ខ្លាំង​ណាស់​សម្រាប់​ក្រុម​ទ័ព ​ដោយ​ត្រូវ​ដាក់​ជម្រើស​ល្អ​បំផុត​របស់​ខ្លួន ហើយ​មិន​មាន​ការ​ផ្លាស់ប្ដូរ​ដើម្បី​ទុក​ជើង​អ្វី​នោះ​ទេ។ ដោយ​ទម្រាំ​តែ​អាច​ឈ្នះ​ការ​ប្រកួត​នេះ គឺ​ក្រុម​របស់​លោក​ទេព ឡុងរចនា ​ដែល​ល្បី​ថា​ខ្លាំង​នោះ ​រៀប​ទម្រង់​ប្រយុទ្ធ​រហូត​ដល់​នាទី​ចុង​ក្រោយ​តែ​ម្ដង។

តើ​ក្រុម​ Warriors FC ​មាន​ប្រវត្តិ​យ៉ាង​ណា​ខ្លះ​ទៅ? ​ខាង​ក្រោម​នេះ​ជា​រឿង​ត្រួស​ៗ​របស់​ក្រុម​ខ្លាំង​នៅ​សិង្ហបុរី​មួយ​នេះ៖

១. ​ចាប់​កំណើត

ក្រុម​មួយ​នេះ​ចាប់​កំណើត​នៅ​ឆ្នាំ​១៩៧៥ ​ដោយ​កាល​មុន​មាន​ឈ្មោះ​ថា​ Singapore Armed Forces Football Club (SAFFC) ​ហើយ​ទើប​តែ​ប្ដូរ​ឈ្មោះ​ទៅ​ជា Warriors FC ​នៅ​ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ​ទេ។ ​ពួកគេ​មាន​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​មួយ​ឈ្មោះ​ថា​ Choa Chu Kang Stadium ​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ ៤ ៦០០​នាក់។

២. គ្រូ​បង្វឹក​និង​កីឡាករ

ក្រុម Warriors FC ​ដឹក​នាំ​ដោយ​លោក ​Razif Onn ​ដែល​មាន​បទ​ពិសោធន៍​ជោគ​ជាំ​ជាមួយ​វិស័យ​បាល់ទាត់។ ខណៈ​ដែល​កីឡាករ​របស់​ក្រុម​នេះ ​ភាគ​ច្រើន​ជា​កីឡាករ​ក្នុង​ស្រុក ​ហើយ​ក៏​មាន​ជាប់​ជម្រើស​ជាតិ​របស់​សិង្ហបុរី​មួយ​ចំនួន​ផង​ដែរ។

៣. ពាន​រង្វាន់​ក្នុង​ស្រុក

Warriors FC ​ជា​ក្រុម​ជោគជ័យ​មួយ​នៅ​លីគ​កំពូល​របស់​សិង្ហបុរី។ ពួកគេ​ធ្លាប់​លើក​ពាន​លីគ​កំពូល​នេះ​បាន​៩​ដង​មក​ហើយ ​មុន​ពេល​បញ្ចប់​រដូវ​កាល​ឆ្នាំ​មុន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៧។

៤. ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ

ក្រុម​ខាង​លើ​នេះ​គឺ​ជា​ក្រុម​គីឡូ AFC Champions League ​ហើយ ​ដោយ​ពួកគេ​ធ្លាប់​បាន​ចូល​រួម​បង្ហាញ​ខ្លួន​បាន​៣​ដង ​នៅ​ឆ្នាំ​២០០៩ ​និង​២០១០ ​បាន​ចូល​ដល់​វគ្គ​ចែក​ពូល ​និង​ឆ្នាំ​២០១៥ ​ត្រឹម​វគ្គ​ជម្រុះ​ជុំ​ទី​២។ ចំពោះ​ពាន AFC Cup ​វិញ ​ធ្លាប់​បាន​ចូល​រួម​៤​ដង ​ឆ្នាំ​២០០៧ និង​២០០៨ ​ត្រឹម​វគ្គ​Quarter-finals ​និង​ឆ្នាំ​២០១៣,២០១៥ ​ត្រឹម​វគ្គ​ចែក​ពូល។

អត្ថបទ៖ មុន្នីរម្យ