ចេញ​ពី​ហង្ស​មាស​ភ្លាម អ៊ីន ទីតូ រក​បាន​ទ្រនំ​ថ្មី

  • 2017-02-02 03:36:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៊ីន ទីតូ ដែល​បាន​សម្រេច​ដើរ​ចេញ​ពី​ ជា​អ្នក​គ្រប់គ្រង​ការ​សម្ដែង​ទូទៅ​របស់ ផលិតកម្មរស្មី​ហង្ស​មាស ជិត១ខែ ពេល​នេះ​លោក​រក​បាន​ទ្រនំ​ថ្មី​ហើយ គឺ​ផលិតកម្ម​"ថោន"។

លោក អ៊ីន ទីតូ មិន​បាន​ប្រាប់​លម្អិត​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​​លោក ដើរ​ចេញ​ពី​ផលិតកម្ម"រស្មី​ហង្ស​មាស" ទី​ដែល​​អ្នក​ដឹក​នាំ​រូប​​​នេះ​ ធ្លាប់​បាន​បម្រើការ​ជាង​៩ឆ្នាំ​នោះ​ឡើយ ដោយ​គ្រាន់​តែ​លោក​ប្រាប់​​យ៉ាង​ខ្លី​ថា ចង់​ផ្លាស់​ប្ដូរ​បទពិសោធន៍​ការងារ​ប៉ុណ្ណោះ។

ចំពោះ​កុងត្រា​ការងារ និង​តួនាទី​ដែល​ត្រូវ​ទៅ​កាន់​នៅ​ផលិតកម្មថោន លោក អ៊ីន ទីតូ ក៏​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​នោះ​ដែរ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​Sabay​ជា​មួយ​លោក អ៊ីន ទីតូ ជុំ​វិញ​ការ​សម្រេច​ដើរ​ចេញ​ពី​ផលិតកម្ម"រស្មី​ហង្ស​មាស" ទៅ​​ចូល​ក្នុង​ផលិតកម្ម"ថោន" ទាំង​អស់​គ្នា៖

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី