អេនឌី បាន​ហោះ​ចេញ​ពី​កម្ពុជា​ប៉ុន្មាន​នាទី​មុន​នេះ

  • 2017-02-02 07:38:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​លោក អេនឌី បាន​ហោះ​ចេញ​ពី​កម្ពុជា​ជា​លើក​ទី​២​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ឆ្ពោះ​ទៅ​ទឹក​ដី​សហរដ្ឋ​អាមេរិក​ជា​ទី​ដែល​លោក​ត្រូវ​ធ្វើ​បេសកកម្ម​សិល្បៈ។

តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន នេះ​ជា​លើក​ទី​២​របស់​លោក​សម្រាប់​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក ក្រោយ​លោក​បាន​ខកខាន​ជា​ច្រើន​ឆ្នាំ ដោយ​អំឡុង​ឆ្នាំ ២០១៤ លោក​ធ្លាប់​បាន​ទៅ​ម្ដង​រួច​មក​ហើយ។ ដោយ​ឡែក​បេសកកម្ម​លើក​ទី​២​នេះ គឺ​ដូច​មុន​ដែរ គឺ​លោក​តប​តាម​ការ​អញ្ជើញ​របស់​បង​ប្អូន​​ខ្មែរ​នៅ​ទី​នោះ។

តាម​គម្រោង តារា​ប្រុស​ដែល​ទើប​ផ្ទុះ​រឿង​ថត​រូប​សិចស៊ី​ជាមួយ​តារា​ស្រី​ឈ្មោះ លីឡា នឹង​ទៅ​ដល់​សហរដ្ឋ​អាមេរិក​នៅ​រង្វង់​ប្រមាណ​ម៉ោង ១០​យប់​នេះ។ "ខ្ញុំ​ចុះ​នៅ​កាលីហ្វ័រញ៉ា អីចឹង​លឿន​ជាង បើ​ចុះ​នៅ​បូស្តុន ឡុង​ប៊ិច គឺ​ជា​ចំណាយ​ច្រើន​ជាង​នេះ ដល់​ទៅ​ជិត​២​ថ្ងៃ​ឯណោះ​បង"។យ៉ាង​ណា​ក៏​ដោយ លោក​មិន​ទាន់​ដឹង​ច្បាស់​ពី​កាល​បរិច្ឆេទ​នៃ​ការ​សម្ដែង​ឡើយ។

រួម​ដំណើរ​ជាមួយ​ដៃគូ​ស្រី​ម្នាក់​ឈ្មោះ រតនៈ លោក អេនឌី ប្រាប់​ទៀត​ថា លោក​ត្រូវ​ស្នាក់​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក ចំនួន​៣ខែ​ដើម្បី​បេសកកម្ម​សិល្បៈ រហូត​ដល់​ខែ​៤ ទើប​លោក​នឹង​ជួប​ចាប់​ដៃគូ​គ្នា​ជាមួយ​អ្នកនាង យ៉ាន លីនដា ។

អេនឌី ប្រាប់​ថា លោក​រីករាយ​ណាស់​សម្រាប់​ដំណើរ​ចេញ​ទៅ​អាមេរិក​លើក​នេះ សង្ឃឹម​ថា បង​ប្អូន​ខ្មែរ​នៅ​តាម​ទីក្រុង ឬ​រដ្ឋ​នានា​​របស់​អាមេរិក គាំទ្រ​ការ​សម្ដែង​របស់​លោក និង​ដៃគូ៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម