ណាហ្គា ​ស្ងាត់​ៗ​ អត់​មាន​ប្រកួត​ជាមួយ​ក្រុម​បរទេស ​តែ​ទម្រង់​​លេង​​ម៉ាអែម

  • 2017-02-02 07:56:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃើញ​តែ​ភ្នំពេញ​ក្រោន ​បឹង​កេត​អង្គរ ​ក្រសួង​ការពារ​ជាតិ ​និង​ស្វាយ​រៀង​ជា​ដើម ​សុទ្ធ​តែ​មមាញឹក​នឹង​ការ​ប្រកួត​ខ្លាំង​មែនទែន ​មុន​បើក​រដូវ​កាល​ថ្មី​២០១៧​ខាង​មុខ​នេះ ដោយ​ពួកគេ​មាន​ការ​ប្រកួត​មិត្តភាព​ជាប់​រហូត។

យ៉ាងណាមិញ ​បើ​ងាក​ទៅ​មើល​ណាហ្គាវើល​ដែល​ជា​ក្រុម​ខ្លាំង​មួយ​មិន​អាច​មើល​ស្រាល​បាន​នោះ ​ត្បិត​តែ​មិន​មាន​សកម្មភាព​នៅ​លើ​បណ្ដាញ​សង្គម​ច្រើន​មែន ប៉ុន្តែ​ពួកគេ​បាន​ត្រៀម​ខ្លួន​រួច​រាល់​និង​បាន​ល្អ​ខ្លាំង​ណាស់​សម្រាប់​រដូវ​កាល​ថ្មី។ បើ​តាម​លោក​ មាស ចាន់ណា ​គ្រូ​បង្វឹក​ក្រុម​នេះ​បាន​ឱ្យ​ដឹង​ថា​លោក​នាំ​ចូល​កីឡាករ​បរទេស​តែ​៤​នាក់​ទេ​រដូវ​កាល​នេះ បើ​ទោះ​ជា​អាច​នាំ​ចូល​បាន​៥​នាក់​ក៏​ដោយ។

ចំពោះ​ការ​រៀប​ចំ​ក្រុម​វិញ ​លោក​បញ្ជាក់​ថា​ដំណើរ​ការ​បាន​យ៉ាង​រលូន ​ប៉ុន្តែ​ដោយសារ​តែ​មាន​របួស​កីឡាករ​មួយ​ចំនួន​ទើប​លោក​ធ្វើ​បន់​ស្រន់​ខ្លះ​កាល​ពី​ព្រឹកមិញ​នេះ។ យ៉ាងណាមិញ ​ចំពោះ​ទម្រង់​លេង​វិញ ​ហាក់​ល្អ​ជាង​ឆ្នាំ​មុន​ច្រើន ត្បិត​អី​មិន​សូវ​បាន​ចូល​រួម​ប្រកួត​ជាមួយ​ក្រុម​មក​ពី​ក្រៅ​ប្រទេស​ក៏​ដោយ៕

អត្ថបទ៖ មុន្នីរម្យ