ចាំ​អី​​ទៀត​​!​ ​អាហារូបករណ៍​ជា​ច្រើន​កន្លែង​​ទៅ​​សិក្សា​នៅ​ចិន​បាន​​មក​ដល់​ហើយ!

  • 2017-02-03 03:07:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ឆ្នាំ​សិក្សា​ ២០១៧-២០១៨ នេះ​ អាហារូបករណ៍​​ជា​ច្រើន​កន្លែង​​ត្រូវ​បាន​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​ និង​ ​បច្ចេកវិទ្យា​​ក្រុង​គុន​មិញ​ នៃ​ខេត្ត​យូណាន​ ប្រទេស​ចិន​ ​កំពុង​ផ្តល់​​មក​អោយ​សិស្ស​ និស្សិត​កម្ពុជា​តាម​រយៈ​ក្រសួង​អប់​រំ​ យុវជន​ និង កីឡា​។​ ​អាហារូបករណ៍​នេះ​ មាន​​​ជាច្រើ​ន​កម្រិត​ដូច​ជា​​ ​ថ្នាក់​បរិញ្ញាបត្រ​ អនុបណ្ឌិត​ និង ​បណ្ឌិត​​ ដោយ​សិស្ស ​និស្សិត​ត្រូវ​បំពេញ​បែប​បទ​ស្នើ​សុំ​​អោយ​បាន​ត្រឹម​ត្រូវ​ ព្រម​ទាំង​​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ខាង​ក្រោម។​ ​​​​

លក្ខខណ្ឌ​ជ្រើស​រើស៖

  • សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​៖​ ត្រូវ​មាន​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ពិន្ទុ​ល្អ​ និង មាន​អាយុ​មិន​លើស​ពី​២៥​ឆ្នាំ​

  • សម្រាប់​ថ្នាក់​អនុបណ្ឌិត៖​ ត្រូវ​មាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ និង​ មាន​អាយុ​មិន​លើស​ពី​៣៥​ឆ្នាំ​

  • ​​​​​សម្រាប់​ថ្នាក់​បណ្ឌិត៖​ ត្រូវ​មាន​សញ្ញាប័ត្រ​អនុបណ្ឌិត​​ និង​ មាន​អាយុ​មិន​លើស​ពី​៤០​​ឆ្នាំ

កាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ​គឺ​ ​ថ្ងៃ​ទី​១​ ខែ​មេសា​ ឆ្នាំ​ ២០១៧​។​

ព័ត៌មាន​លម្អិតសូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​ខាង​ក្រោម​៖​

http://www.csc.edu.cn/laihua/http://www.campuschina.org/notice.html

អត្ថបទ៖ ចន្ថា

ប្រភព​​៖​ ក្រសួង​អប់​រំ​ យុវជន​ និង កីឡា

អត្ថបទពេញនិយម