ប្លែក​អារម្មណ៍! អាស៊ី​អាគ្នេយ៍ យក​រឿង​បរទេស​ មក​កែ​ច្នៃ​ចេញ​ជា​រឿង​ថ្មី​

  • 2017-02-03 05:06:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​មិញ​នេះ​ទូរទស្សន៍​អា​ស៊ី​អា​គ្នេយ៍​បាន​ក្រុង​ពាលី​រឿង​​ "កំលោះ​ទាំង​៣​" ដែល​ខ្សែ​ភាព​យន្ត​ភាគ​នេះ​ ជា​ភាព​យន្ត​បរទេស​តែ​យក​មក​កែ​ច្នៃ​ជា​រឿង​ថ្មី​មួយ​ប្លែក​មិន​ចំលង​នោះ​ទេ​។ នេះ​បើ​តាម​ លោក ឆេង ដារា​វុទ្ធ​ បាន​លើក​ឡើង​។

លោក​មាន​ប្រ​សាសន៍ថា​ លោក​គ្មាន​ការ​ព្រួយ​បារម្ភ​នោះ​ទេ​ចំពោះ​រឿង​រិះ​គន់​​ ទៅ​លើ​ករណី​ដែល​លោក​យក​ភាព​យន្ត​បរទេស​មក​ច្នៃ​ជា​ខ្សែ​ភាព​យន្ត​ថ្មី​មួយ​ប្លែក​។ លោក​បាន​លើក​ឧ​ទាហរណ៍​ជាក់​ស្ដែង​កាល​ពី​សម័យ​ដូន​តា​ខ្មែរ​មុន​សាង​សង់​ប្រាសាទ​បាន​ទៅ​រៀន​ពី​ប្រទេស​ឥណ្ឌា​ តែ​ខ្មែរ​យើង​អត់​មាន​ចំលង​ពី​ឥណ្ឌា​នោះ​ទេ ហើយ​ក្នុង​ចំណោម​ប្រាសាទ​រាប់​ពាន់​របស់​ខ្មែរ​គ្មាន​ប្រាសាទ​ណា​មួយ​ដូច​ប្រាសាទ​ឥណ្ឌា​ដែរ។

អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍លោក ឆេង ដារាវុទ្ធ ថ្លែង​ថា​៖ "ហេតុ​ដូច្នេះ​វប្ប​ធម៌​វា​ជះ​ឥ​ទិពល​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រឿង​ធម្ម​តា​ តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​យើង​យក​មក​ច្នៃ​ឲ្យ​ជា​រឿង​របស់​ជាតិ​យើង​ កុំឲ្យ​ទៅ​ជា​រឿង​របស់​ជាតិ​គេ"។

ចំពោះ​ខ្សែ​ភាព​ភាគ​រឿង​ "កំលោះ​ទាំង​៣​" មាន​៣០​ភាគ​ ជា​ប្រភេទ​រឿង​ស្នេហា​ លាយ​ឡំជា​មួយ​កំប្លុក​កំប្លែង​របស់​កំលោះ​ក្រី​ក្រ​៣​រូប ដែល​លួច​ស្រឡាញ់​កូន​ក្រមុំ​អ្នក​មាន​៣​រូប​​ និង​ចាប់​ផ្ដើម​ថត​នៅ​ក្នុង​ស​ប្តាហ៍​ក្រោយ​នេះ​ហើយ ចូល​រួម​សម្ដែង​ដោយ​ កញ្ញា កែវ សីហា កញ្ញា ហុង​ សម្ផស្ស​ កញ្ញា ផល ពេជ្រ ចិន្ដា លោក សាន្ត​ ភារម្យ​ លោក មុំ​ ប៊ុន ហេង​ លោក សែន ស្រ​ទន់​ធារិទ្ធ​ និង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​៕​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី