តិច​​ថា Rolls Royce អី​ទៅ! ឡាន​ល្បី​ជំនាន់​ទសវត្ស ៨០ នៅ​មាន​​ជិះ​ទៀត​ស្រុក​ខ្មែរ

  • 2017-02-03 10:11:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ងាក​​​មួយ​ភ្លែត​រាង​ស្រដៀង​នឹង​រថយន្ត​ប្រណិត Rolls Royce តែ​នេះ​ជា​រថយន្ត​ឈ្មោះ Cadillac Fleetwood Brougham ស៊េរី ១៩៨០។

រថយន្ត​​​ជំនាន់​ទសវត្ស ៨០ ​ត្រូវ​បាន​ Sabay ​ប្រទះ​ឃើញ​សំចត​ចោលតាម​ផ្លូវ​។ ដោយ​សារ​មិន​ឃើញ​ម្ចាស់ ទើប​ក្រុម​ការងារ​​មិន​អាច​​សួរ​នាំ​​​ព័ត៌មាន​បាន​ច្រើន ក្រៅ​ពី​ថត​រូប​បង្ហាញ​ដល់​ប្រិយមិត្ត​។ តាម​វិបសាយ 100megsfree4 តម្លៃ​រថយន្ត​​ទ្វារ ៤ ប្រណិត​​​​ល្បី​ជំនាន់​ឆ្នាំ ១៩៨០ នេះ ​ថ្លៃ​ប្រហែល ១៥ ០០០ ដុល្លារ​ឯណោះ (តម្លៃ​នៅ​បរទេស)​។

Sabay ​មិន​ច្បាស់​ដែរ​ថា នៅ​ស្រុក​ខ្មែរ​ប្រភេទ Cadillac Fleetwood Brougham ស៊េរី ១៩៨០ នេះ​មាន​ប៉ុន្មាន​គ្រឿង​ឡើយ។ បើ​តាម​ដឹង​កន្លង​មក រថយន្ត​ម៉ាក Cadillac នេះ ច្រើន​តែ​ទិញ​យក​ទៅ​តាំង​​នៅ​តាម​សណ្ឋាគារ​ធំ​ក្នុង​​ស្រុក កម្រ​ឃើញ​យក​មក​ជិះ​តាម​ដង​ផ្លូវ​ណាស់៕

អ្នក​ណា​ខ្លះ​ធ្លាប់​ឃើញ​រថយន្ត​ស៊េរី Cadillac នេះ​ខ្លះ?

អត្ថបទ៖ ផាន់និត