Cam-Tiger តែងតាំង​គ្រូ​បង្វឹក​ថ្មី​ជា​ជនជាតិ​ជប៉ុន

  • 2017-02-05 04:14:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បែក​គ្នា​ជាមួយ​លោក ហុក សុជីវ័ន្ត ​មក ​ក្លឹប Cambodian Tiger ​បាន​ប្រកាស​គ្រូ​បង្វឹក​ថ្មី​ហើយ​គឺ​លោក​ Kenichi Yatsuhashi ​ដែល​ជា​ជនជាតិ​ជប៉ុន។

លោក Kenichi ​មាន​ប្រវត្តិ​ដឹក​នាំ​ក្រុម​ Accra Hearts of Oak Ghana ​កាល​ពី​៦​ខែ​មុន ​ខណៈ​ដែល​រូប​លោក​ក៏​ធ្លាប់​ឈ្នះ​ពាន​រង្វាន់ NSCAA Coach of the Year Award , CUNYAC Coach of the Year Award, Eastern NY Referee Organization Fair Play Award ​ផង​ដែរ។ គ្រូ​បង្វឹក​កើត​នៅ​ឆ្នាំ​១៩៦៩​រូប​នេះ​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​ជប៉ុន​បញ្ចូន​ជា​គ្រូ​បង្វឹក​បាល់ទាត់​ទ្វីប​អាស៊ី​នៅ​ក្នុង​សាធារណរដ្ឋ ​នៃ​ប្រទេស Kyrgyz ។ លើស​ពី​នេះ​ទៅ​ទៀត ​លោក​ក៏​ធ្លាប់​ត្រូវ​គេ​បញ្ចូន​ឱ្យ​ទៅ​ធ្វើ​ការ​នៅ​ឯQatar ASPIRE ACADEMY ​ដែល​បាន​ទទួល​នូវ​បទពិសោធន៍​ជា​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន​នៅ​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ ។

ក្នុង​ឱកាស​ឡើង​កាន់​តំណែង​ជា​គ្រូ​បង្វឹក​បង្គោល​របស់ Cam-Tiger ​នេះ​ដែរ ​លោក Kenichi ​បាន​និយាយ​ដូច្នេះ​ថា​៖ “Cambodian Tiger ​តាម​ខ្ញុំ​អង្កេត​មើល​ទៅ គឺ​ជា​ក្លឹប​មួយ​ដែល​អាច​រីក​ចំរើន​ទៅ​មុខ​បាន​យ៉ាង​ឆាប់​រហ័ស។ ក្នុង​នាម​ខ្ញុំ​ជា​សមាជិក​ម្នាក់ ​ខ្ញុំ​នឹង​ខិតខំ​ដឹកនាំ​ក្រុម​នេះ​នៅ​លើ​ទីលាន​ឱ្យ​បាន​រីក​ចំរើន​ថែម​ទៀត។ ក្លឹប​ដែល​ខ្ញុំ​កាន់​មុន ​គឺ​នៅ​ណាហ្គា ​មាន​ភាព​ជោគជ័យ​ខ្លះ​និង​បរាជ័យ​ខ្លះ”៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី