ប្លែក​ភ្នែក ​Bugatti Chrion​ ​ជា​ម៉ូដែល​ ​SUV​ កម្រ​បាន​ឃើញ​

  • 2017-02-06 08:28:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bugatti Chrion​ ​ដែល​ជា​កំពូល​រថយន្ត​ស្ព័រ​លឿន​ជាង​គេ​បំផុត​ ​និង​មាន​ផលិត​តែ​ ​៥០០​ ​គ្រឿង​នោះ​ ​ត្រូវ​អ្នក​រចនា​ម៉ូដ​រថយន្ត​ម្នាក់​បាន​កែច្នៃ​រាង​របស់​វា​ឲ្យ​ទៅ​ជា​ប្រភេទ​ ​SUV​ ​ដ៏​ប្លែក​ភ្នែក។

រាង​ ​Bugatti Chrion​ ​ប្រភេទ​ ​SUV​ ​នោះ​ត្រូវ​រចនា​ឡើង​ក្រោម​តួ​ខ្លួន​របស់​ ​Bentley Bentaga​ ​អម​ផ្នែក​មុខ​ ​និង​ផ្នែក​ខាង​ ​រួម​ទាំង​កង់​ស្ព័រ​ ​យ៉ាន់​អាលុយមីញ៉ូម​ដ៏​ទាក់ទាញ​របស់​ ​Bugatti Chiron។

ដោយ​ឡែក​ ​Bugatti Chiron​ ​ជា​ផលិតផល​មាន​កំណត់​ ​ហើយ​ក្នុង​មួយ​គ្រឿង​មាន​តម្លៃ​ប្រមាណ​ ​២​ ​លាន​ដុល្លារ។ រថយន្ត​នេះ​មាន​ម៉ាស៊ីន​ ​១៦​ ​កម្លាំង​ ​១៤៧៨សេះ​ ​អាច​បង្កើន​សន្ទុះ​ពី​ ០ ទៅ ២០០​គីឡូម៉ែត្រ ដោយ​ចំណាយ​ពេល​តែ​ ៦វិនាទី​ប៉ុណ្ណោះ ហើយ​ល្បឿន​កំពូល​របស់​វា​គឺ​ជាង​ ​៤០០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ រដ្ឋ