រំលង​ម្តេច​បាន! “CHASE” បទ​ថ្មី​កំពុង​ចាក់​ដោត​អារម្មណ៍​យុវវ័យ

  • 2017-02-06 10:31:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​សមាជិក​ក្រុម​រាំ POLARIXCREW គឺ Juvie Lin និង Van Norith បាន​បញ្ចេញ​បទ​ទី​១​របស់​ខ្លួន​គឺ​បទ “CHASE” ដែល​កំពុង​ចាក់​ដោត​អារម្មណ៍​យុវវ័យ​កម្ពុជា។

ក្រុមរាំ POLARIXCREW

អ្នក​តំណាង​ក្រុមហ៊ុន CSA Talent Agency ដែល​ជា​ផលិតកម្ម​របស់ POLARIXCREW បាន​ឲ្យ​ដឹង​ថា ផលិតកម្ម​របស់​ខ្លួន​បាន​បើក​ដំណើរការ​តាំង​ពី​ឆ្នាំ ២០១៤ មក​ម្ល៉េះ ដែល​ដំបូង​ឡើយ​គឺ​ផ្ដោត​ទៅ​លើ​ការ​បង្កើត​ក្រុម​រាំ ប៉ុន្តែ​​សម្រាប់​ឆ្នាំ ២០១៧ នេះ​ក្រុមហ៊ុន​ផ្ដោត​ទៅ​​លើ​ចម្រៀង​ស្នាដៃ​និពន្ធ​ថ្មី​វិញ​ម្ដង។

“ដើម​ឆ្នាំ​នេះ​យើង​មាន​បទ​ចម្រៀង និពន្ធ​ថ្មី​ក្នុង​ដៃ​ចំនួន ៥​បទ​ហើយ ហើយ​យើង​នឹង​បញ្ចេញ​ជា​បន្ត​បន្ទាប់ តាម​តែ​អាច​ធ្វើ​បាន​ ព្រោះ​បទ​ចម្រៀង​នីមួយ​ៗ​របស់​យើង​សុទ្ធ​តែ​សម្រិត​សម្រាំង​យក​គុណភាព​ជា​ចម្បង" អ្នក​តំណាង​ បន្ត។

អ្នក​តំណាង​​ខាង​លើ​បន្ថែម​ទៀត​ថា បទ​ចម្រៀង​ដែល​បាន​ចេញ​និង ត្រៀម​ចេញ​ជា​បន្ត​បន្ទាប់​នោះ​គឺ​អាច​ស្វែង​រក​នៅ​លើ​កម្មវិធី​ចម្រៀង​ល្បីៗ​ដូចជា Vevo, iTunes, Apple Music និង Spotify  ជាដើម៕

ទស្សនា​បទ “CHASE” ពី Juvie Lin និង Van Norith ទាំង​អស់​គ្នា៖​​​​​​​​​​​​

អត្ថបទ៖ Samedy