មក​ដល់​​ហើយ​! ​អាហារូបករណ៍​​​ ៣​ប្រទេស សម្រាប់​និស្សិតកម្ពុជា

  • 2017-02-06 10:26:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងឆ្នាំ​​​សិក្សា​២០១៧-២០១៨​នេះ​ អាហារូបករណ៍​ជា​ច្រើន​កន្លែង​មក​ពី​បណ្ដា​​ប្រទេស​ផ្សេង​ៗ​គ្នា​​ត្រូវ​បាន​ផ្ដល់​​​អោយ​​និស្សិត​ សាស្ត្រាចារ្យ និង មន្ត្រី​រាជ​ការ​កម្ពុជា​តាម​រយៈ​ក្រសួង​អប់​រំ​​ យុវជន​ និង កីឡា​​។​ អាហារូបករណ៍​ទាំង​នោះ​មាន​ដូច​ជា៖​

ប្រទេស​ចិន

​ ​អាហារូបករណ៍​នេះ​ ​ផ្ដល់​អោយ​លើ​កម្រិត​ ​ថ្នាក់​អនុបណ្ឌិត​ និង ​បណ្ឌិត​សម្រាប់​សិក្សា​នៅ​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​ និង​ ​បច្ចេកវិទ្យា​​ក្រុង​គុន​មិញ​ ​ស្ថិត​ក្នុង​ខេត្ត​យូណាន​។​​

​​​ លក្ខខណ្ឌ​ជ្រើស​រើស៖

​​ +សម្រាប់​ថ្នាក់​អនុបណ្ឌិត៖​ ត្រូវ​មាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ និង​ មាន​អាយុ​មិន​លើស​ពី​៣៥​ឆ្នាំ​

​​​ ​​+សម្រាប់​ថ្នាក់​បណ្ឌិត៖​ ត្រូវ​មាន​សញ្ញាប័ត្រ​អនុបណ្ឌិត​​ និង​ មាន​អាយុ​មិន​លើស​ពី​៤០​​ឆ្នាំ

កាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ​គឺ​ ​ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​ ២០១៧​។​

ព័ត៌មាន​លម្អិតសូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​ខាង​ក្រោម​៖​

http://www.csc.edu.cn/laihua/http://www.campuschina.org/notice.html

​​​​​

ប្រទេសប្រ៊ុយណេ

​ ​អាហារូបករណ៍​នេះ​ ​ផ្ដល់​អោយ​លើ​កម្រិត​ ​ថ្នាក់​អនុបណ្ឌិត​​សម្រាប់​សិក្សា​នៅ​សកល​វិទ្យាល័យ​ប្រ៊ុណេ​ដារ៉ូស្សាឡាម​ ​លើ​ជំនាញ​គ្រប់​គ្រង​ និង ​គោល​នយោបាយ​សាធារណៈ​ (Master of Public policy and Management Programme)។​​

​​​​ កាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ​គឺ​ ​ថ្ងៃ​ទី​២៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧​។​

ព័ត៌មាន​លម្អិតសូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​ខាង​ក្រោម​៖​

https://apply.ubd.edu.bn/orbeon/uis-welcome/

ប្រទេស​ថៃ ​​ ​​ ​អាហារូបករណ៍​នេះ​ ​ផ្ដល់​អោយ​លើ​កម្រិត​ ​ថ្នាក់​អនុបណ្ឌិត​ និង ​បណ្ឌិត​ ​ដែល​​សិក្សា​នៅ​សកល​វិទ្យាល័យ​នានា​របស់​ប្រទេស​ថៃ​​​​លើ​មុខ​ជំនាញ​ ​វិទ្យាសាស្ត្រ​ វិស្វកម្ម កសិកម្ម និង សេដ្ឋកិច្ច​​។​​​​​​

លក្ខខណ្ឌ​ជ្រើស​រើស៖

​​ +​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​

+សម្រាប់​ថ្នាក់​អនុបណ្ឌិត៖​ ត្រូវ​មាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ និង​ មាន​អាយុ​មិន​លើស​ពី​២៧​ឆ្នាំ (គិត​ត្រឹម​ថ្ងៃ​ទី​ ១​ តុលា​ ២០១៧)។​ ​​​ ​​+សម្រាប់​ថ្នាក់​បណ្ឌិត៖​ ត្រូវ​មាន​សញ្ញាប័ត្រ​អនុបណ្ឌិត​​ និង​ មាន​អាយុ​មិន​លើស​ពី​៣៥​​ឆ្នាំ​ (គិត​ត្រឹម​ថ្ងៃ​ទី​ ១​ តុលា​ ២០១៧)។

​+មាន​ចំណេះ​ដឹង​ភាសា​អង់គ្លេស​ជ្រៅ​ជ្រះ

​+មាន​សុខភាព​ល្អ​​ទាំង​កាយ​សម្បទា​ និង សតិ​បញ្ញា​​​

កាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ​គឺ​ ​ថ្ងៃ​ទី​២៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧​។​

ព័ត៌មាន​លម្អិតសូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​ខាង​ក្រោម​៖​

http://www.inte.mua.go.th/

ឬ Email: teratorn.lk@gmail.com

Tel: +66 2610 54645 ​​​​​

អត្ថបទ៖ ចន្ថា

ប្រភព៖ ក្រសួងអប់រំ យុវជន និង កីឡា

អត្ថបទពេញនិយម