ចេញ​តម្លៃ​ Highlander ឆ្នាំ​ ២០១៧ លក់​នៅ​វៀតណាម​

  • 2017-02-07 03:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​រថយន្ត​ Toyota Highlander ស៊េរី​ថ្មី​ឆ្នាំ​ ២០១៧ ចាប់​ផ្ដើម​វាយ​លុយ​ចូល​ទីផ្សារ​​ប្រទេស​វៀតណាម​ហើយ​ ដោយ​នៅ​តាម​ហាង​ឯកជន​​មាន​ដាក់​លក់​ក្នុង​តម្លៃ​​ប្រហែល​ ៨៨ ៥០០ ដុល្លារ។ នេះ​បើ​តាម​វិបសាយ​ Zing របស់​វៀតណាម។

​បើ​ក្រឡេក​មើល​តម្លៃ​ Highlander ស៊េរី​ថ្មី​ដែល​ចេញ​លក់​លើ​ទីផ្សារ​អាមេរិក​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​កន្លង​ទៅ​ឃើញ​ថា​មាន​ចាប់​ពី​ជាង​ ៣ ម៉ឺន​ដុល្លារ​ ដល់​ទៅ​ជិត​ ៥ ម៉ឺន​ដុល្លារ​ ប៉ុណ្ណោះ។ តម្លៃ​ខុស​គ្នា​មួយ​ទ្វេ​ជា​ពីរ​នេះ​ដែរ​ដោយ​សារ​​នៅ​ក្នុង​ប្រទេស​វៀតណាម​មាន​អត្រា​ពន្ធ​ខ្ពស់​​លើ​រថយន្ត​ដែល​នាំ​ចូល​ពី​បរទេស៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម