ស្ប៉ត​ថ្មី ឈិន ឈឿន បង្ហាញ​ក្បាច់​ទាត់​បាល់​ពី​លើ​អាកាស ចង់​សាហាវ​ជាង CR7 និង Messi ទៀត!

  • 2017-02-07 07:15:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជម្រើស​ជាតិ ឈិន ឈឿន បាន​បង្ហាញ​ក្បាច់​ទាត់​បាល់​ថ្មីពី​លើ​អាកាស ក្នុង​បាឡុង​កំពុង​​ហោះ នៅ​ក្នុង​ឈុត​មួយ​នៃ​ស្ប៉ត​ពាណិជ្ជកម្ម​ថ្មី Balloon Party របស់​ស្រាបៀរ GANZBERG។ ស្ទីល​ទាត់បាល់​ក្នុង​ស្ប៉ត​នេះ មើល​ទៅ​មិន​ចាញ់​ក្បាច់​ក្នុង​ស្ប៉ត​របស់ CR7 និង Messi ប៉ុន្មាន​នោះ​ទេ។

ឈិន ឈឿន ជា​កីឡាករ​បាល់​ទាត់​កម្ពុជា​ដែល​លេង​ឲ្យ​ក្លឹប​ក្រសួង​ការ​ពារ​ជាតិ ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​កម្ពុជា។ កីឡាករ​រូប​នេះ​ធ្លាប់​លេង​ឲ្យ​ក្រុម​កីឡា​បាល់​ទាត់​កម្ពុជា​ថ្នាក់​ជាតិ​អាយុ​ក្រោម ២៣ ឆ្នាំ​នៅ SEA Games ឆ្នាំ​២០១១ និង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ឆ្នាំ​២០១៤ ក្នុង​វគ្គ​ជម្រុះ FIFA World Cup ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ។

ចង់​ដឹង ឈិន ​ឈឿន បង្ហាញ​ក្បាច់​ទាត់​បាល់​ឡូយយ៉ា​ងណា សូម​មើល​ស្ប៉ត​ទាំង​អស់​គ្នា៖

ដោយ៖ វិទូ