Barcelona ​ឡើង​ផ្ដាច់ព្រ័ត្រ Copa del Rey ​ទោះ​​បាន​កាត​ក្រហម​២​នាក់

  • 2017-02-08 01:24:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ FC Barcelona ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Copa del Rey ​​បន្ទាប់​ពី​​ស្មើ​ Atletico Madrid ​១-១ ​ក្នុង​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី​២ ​នៅ​កីឡដ្ឋាន​ Nou Camp ​យប់​មិញ និង​សរុប​ទាំង​២​ជើង​ ឈ្នះ​ ៣-២។

ក្រុម​ FC Barcelona អបអរ

ការ​ប្រកួត​ដ៏​ក្ដៅ​គគុក​យប់​មិញ ​Luis Suarez ​បាន​ស៊ុត​ឲ្យ​ Barca ​នាំ​មុខ​ ១-០ ​មុន​នាទី​៤៣ ​​មុន​ពេល​ Sergi Roberto ​​បាន​កាត​ក្រហម​ (លឿង​២​ដង) នាទី​៥៧ ​និង​ Yannick Ferreira-Carrasco ​របស់​ Atletico បាន​កាត​ក្រហម​ នាទី​៦៩។ Kevin Gameiro ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​ មិន​បាន​សម្រេច​នៅ​នាទី​៨០​​ ប៉ុន្តែ​អាច​ស៊ុត​គ្រាប់​តាម​ស្មើ​ ១-១ ​ឲ្យ​ Atletico ​នៅ​នាទី​៨៣​វិញ។ Antoine Griezmann ​ក៏​ស៊ុត​ចូល​បាន​១​គ្រាប់​ផង​ដែរ​​ក្នុង​ជំហរ​មិន​ Off-side ​ទេ​ ប៉ុន្តែ​ត្រូវ​អាជ្ញាកណ្ដាល​លើក​ទង់​ Off-side ខណៈ​ដែល​ Suarez ​ត្រូវ​ពិន័យ​កាត​ក្រហម​ ​នៅ​ចុង​ម៉ោង​នាទី​៩០ (លឿង​២​ដង) ​នឹង​ត្រូវ​អវត្តមាន​ប្រកួត​ផ្ដាច់ព្រ័ត្រ។

ដូច្នេះ​ក្រុម​ការពារ​តំណែង​ជើង​ឯក Barcelona ​នឹង​ត្រូវ​ឡើង​ផ្ដាច់ព្រ័ត្រ​ប៉ះ​ Alaves ឬ Celta Vigo ​​​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា​ខាង​មុខ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម