ហួស​ចិត្ត​! ពេល​ដឹង​ពី​តម្លៃ​សំលៀក​បំពាក់​របស់​ វុធ ថុង

  • 2017-02-17 03:13:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ប្រុស​វ័យ​ក្មេង​ដែល​ទើប​តែ​វិល​ចូល​មក​សិល្បៈ​វិញ​បាន​បង្ហើប​ប្រាប់​ Sabay ពី​តម្លៃ​សំលៀក​បំពាក់​ និង​ម៉ាក​ដែល​ខ្លួន​ចូល​ចិត្ត ក្នុង​នោះ​ឃើញ​ថា​ តម្លៃ​ខោ​អាវរបស់​លោក​ ពិត​ជា​សាមញ្ញ​ និង​មិន​ថ្លៃ​នោះ​ទេ។

វុធ ថុង ប្រាប់​ថា​ បើ​ចូល​ក្នុង​កម្មវិធី​ធំៗ​ សំលៀក​បំពាក់​ថ្លៃ​បំផុតអស់​ហើយ​ត្រឹម ៨០ ទៅ ១០០ ដុល្លារ។ ហើយ Brand ដែល​ចូល​ចិត្ត​ពាក់​វិញ​គឺ ZARA ។ ឯ​ខោអាវ​ដែល​ថោក​បំផុត​វិញ​ តារា​ប្រុស​ដែល​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ​នេះ​ប្រាប់​ថា ​ត្រឹម​៣​ដុល្លារ​អី​ក៏​ពាក់​ដែរ ស្របពេល​ដែល​តារា​មួយ​ចំនួន​ដូច​ជា​ ដួង វិរៈសិទ្ធ ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ទៅ​លើ​ថ្លៃ​សម្លៀក​បំពាក់​ និង​អ្នក​ច្នៃ​ម៉ូដ ។ ​

ចុចអាន៖ នីកូ អត់ខ្វល់រឿង Brand អាវ​ខ្លះ​ដូរ​ជិត​១០​ដង​ក៏​មាន ចុចអាន៖ ​មិន​ស្មាន​សោះ តារា​​សម្តែង​ល្បី​កូន​១​ ជា​មនុស្ស​ស្រី​ក្នុង​ក្តី​ស្រមៃ វុធ ថុង​

សូម​ស្តាប់ វុធ ថុង រៀប​រាប់​បន្ថែម​ពី​ម៉ូដ​ និងតម្លៃ​សម្លៀក​បំពាក់៖

អត្ថបទ៖ សុខណា