Real ​​ឆ្លើយ​តប​ទៅ​ Barca ​រឿង​ស្នើសុំ​លេង​ផ្ដាច់ព្រ័ត្រ​នៅ​ ​Bernabeu

  • 2017-02-10 01:39:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​​ផ្ដាច់ព្រ័ត្រ​​ Copa del Rey ​​​នឹង​មិន​អាច​​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ Santiago Bernabeu ​នោះ​​ទេ។ នេះ​​តាម​ការ​បញ្ជាក់​ពី​ប្រធាន​ក្លឹប​ Real Madrid ​លោក​ Florentino Perez។

ប្រធាន​ក្លឹប​ Real Madrid ​លោក​ Florentino Perez

ពាន​រង្វាន់​ Copa del Rey ​វគ្គ​ផ្ដាច់ព្រ័ត្រ ​រវាង​ក្រុម​ Barcelona ​ទល់​នឹង​ Deportivo Alaves ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ប៉ុន្តែ​ពុំ​ទាន់​សម្រេច​ថា​លេង​នៅ​កីឡដ្ឋាន​ណា​នៅ​ឡើយ​ទេ។ [ក្លឹប​អ្នក​មាន​បុណ្យ​ ​គ្រោង​ស្នើ​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​ ​ឲ្យ​ធ្វើ​នៅ​កីឡដ្ឋាន​ Santiago Bernabeu](http://news.sabay.com.kh/article/907267) ​​ព្រោះ​យល់​ថា ​ទីនោះ​​​ជា​ទីតាំង​ដ៏​ល្អ​ឥត​ខ្ចោះ​ សម្រាប់​ក្រុម​ទាំង​២ និង​សម្រាប់​អ្នកគាំទ្រ។

យ៉ាងណាក្ដី ​ប្រធាន​ក្លឹប​ Real លោក​ Perez ​បាន​​ឆ្លើយ​តប​​ម្សិល​មិញ​ថា ​​ការ​ប្រកួត​នេះ​មិន​អាច​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន ​Santiago Bernabeu ​ទេ​ ព្រោះ​កីឡដ្ឋាន​​របស់​លោក​ ​មាន​ការងារ​​ត្រូវ​ជួសជុល​ថែ​ទាំ។ លោក​បាន​បញ្ជាក់​ថា៖ "ផ្ដាច់ព្រ័ត្រ Copa ​​មិន​អាច​លេង​នៅ​ Bernabeu ​ទេ ព្រោះ​យើង​មាន​ការងារ​ត្រូវ​ធ្វើ”។

Lionel Messi និង​ Luis Suarez តារា​ឆ្នើម​ក្រុម​ Barcelona

ដូច្នេះ​​កីឡដ្ឋាន​​ផ្សេងៗ​ទៀត​ ដែល​អាច​នឹង​​ត្រូវ​លេង​ប្រកួត​នេះ​​​គឺ​មាន​ San Mames ​របស់​ក្លឹប​ Athletic Bilbao, Vicente Calderon ​របស់​ក្លឹប​​ Atletico Madrid ​ឬ​​ Nou Camp ​របស់​ក្លឹប​ Barcelona ​តែ​ម្ដង៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​